មុននេះបន្តិចសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហោះសារបដិសេធពាក្យចចាមអារ៉ាមរឿងរាជរដ្ឋាភិបាលបិទក្រុងភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។
ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថានឹងមិនមានការបិទប្រទេស រាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ។ ចំពោះការលើកឡើងនោះ ជាការឃោសនាអកុសលសំដៅធ្វើឲ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីចំណេញខាងនយោបាយតែប៉ុណ្ណោះ។
សម្ដេចបន្តថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។
[embed-health-tool-bmi]