ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមាន COVID-19 ថ្មី ចំនួន ២នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ស្ត្រីខ្មែរទាំង២នាក់នោះ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្នាក់អាយុ ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ) និងម្នាក់ទៀត អាយុ២១ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ។
គិតចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបទាំងអស់ ៨៧៦៦នាក់ ដែលក្នុងនោះមានវិជ្ជមានវីរុស COVID-19 ថ្មី ចំនួន ១៩នាក់។
[embed-health-tool-bmi]