ថ្មីៗនេះមានករណីពុលស្រាស និងស្រាថ្នាំ កើតឡើងជាបន្តបន្ទាប់ ក្នុងនោះមាននៅស្រុកល្វាឯម ខេត្តកណ្តាល ស្រុកកំពង់ត្រាច ខេត្តកំពត និង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើតាមសេចក្តីជូនព័ត៌មានរបស់សុខាភិបាល មកដល់ពេលនេះករណីស្លាប់បណ្តាលមកពីពុលស្រា នៅខេត្តទាំង៣ មានចំនួន ៣១នាក់ហើយ។
ករណីពុលស្រាទាំងនោះ ចាប់ផ្តើមឡើងដោយរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធេងធោង អស់កម្លាំង ទន់ដៃទន់ជើង និងសន្លប់ ដោយសារតែការផឹកស្រាស និងស្រាថ្នាំ មានសារធាតុមេតាណុលលើសកម្រិតខ្ពស់ ដែលបិត ឬលាយគ្មានបច្ចេកត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។
[embed-health-tool-bmi]