backup og meta

គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​មនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។ យើង​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​របៀប​ណា? មាន​រោគ​សញ្ញា​ដូច​ម្តេច​ខ្លះ?

១- ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖

– មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ

– មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស

– មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ

– មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត

– មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។

២- រោគសញ្ញាជំងឺឆ្កែឆ្កួត

វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។

រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖

– មិនញ៉ាំទឹក

– ស្រេវស្រាញពេលត្រូវខ្យល់

– ក្តៅខ្លួន

– ពិបាកដកដង្ហើម

– ខាកស្តោះញឹកញាប់

– ហៀរទឹកមាត់។

៣- វិធីបង្ការ

ចំណុចត្រូវធ្វើបន្ទាន់ ក្រោយឆ្កែ ឆ្មា ឬស្វា ខាំ ឬក្រញៅ៖

– លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី

– ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាតមុខ​របួស

– មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំ​នោះ​ទេ

– ត្រូវប្រញាប់ទៅចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ។

ប្រភព៖ សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម និង​ក្រសួងអប់រំ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន! សត្វចិញ្ចឹម​ដែលលេងជាមួយរាល់ថ្ងៃអាចចម្លងរោគកាចសាហាវទាំងនេះ

ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម