backup og meta

ប៉ាស្ទ័រ​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆ្កែ ឆ្មា ខាំ ឬខ្វាច យូរ​ហើយ ​មិន​បាច់​ទៅ​ចាក់​ថ្នាំ​បង្ការ​ទេ

ប៉ាស្ទ័រ​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆ្កែ ឆ្មា ខាំ ឬខ្វាច យូរ​ហើយ ​មិន​បាច់​ទៅ​ចាក់​ថ្នាំ​បង្ការ​ទេ

ក្រោយ​មាន​ករណី​ក្មេងស្រី​ម្នាក់​ត្រូវ​ឆ្មា​ខាំ ឆ្លង​ជំងឺ​ឆ្កែឆ្កួត​រហូត​ដល់​ស្លាប់ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រុស​ស្រី ក្មេង​ចាស់ បាន​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​យ៉ាង​ច្រើន​កក​កុញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

បើ​តាមការ​ឲ្យ​ដឹង​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចំណោម​នោះ​មាន​ទាំងអ្នក​ដែល​ទើប​ត្រូវ​ឆ្កែ ឆ្មា ស្វា ខាំ ឬ​ខ្វាច ថ្មីៗ និង​កន្លង​មក​យូរ​ហើយ។ ចំពោះ​អ្នក​ដែល​ត្រូវ​សត្វ​ខាំ​យូរ​មក​ហើយ ការ​ចាក់​ថ្នាំ​បង្ការ ជំងឺ​ឆ្កែឆ្កួត​ចាំបាច់ និង​មានប្រសិទ្ធភាព​ទេ?

ករណី​នេះ វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​បាន​បញ្ជាក់​ថា បើសត្វ​ដែល​ខាំ​យើង​នោះ​រស់នៅ​ធម្មតា លើស​ពី ១០ ថ្ងៃ ក្រោយ​ពេល​បង្ក​របួស មាន​ន័យថា សត្វ​បង្ក​របួស​នោះ​មិនមាន​ជំងឺ​ឆ្កែឆ្កួត មិន​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​យើង​នោះ​ទេ និង​មិន​តម្រូវ​ឲ្យ​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដែរ។

ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម