ការទទួលរងឥទ្ធិពលដោយប្រយោលពីបាតុភូត El Nino ធ្វើឲ្យអាកាសធាតុនៅកម្ពុជាយើងក្តៅហួតហែងខ្លាំង សីតុណ្ហភាពនឹងឡើងដល់ ៤០-៤២ អង្សារសេ នាអំឡុងខែ មេសា និង ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ការកើនឡើងកម្តៅនេះ ក្រសួង សុខាភិបាល និងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនជាបន្តបន្ទាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពយើងគ្រប់គ្នា ពិសេសមនុស្សចាស់ និងកុមារអាចឈានដល់ស្លាប់ ឯទឹកប្រើប្រាស់ប្រចាំថ្ងៃក៏មានខ្វះខាតនៅតាមខេត្តមួយចំនួន។
១- ជំងឺឧស្សាហ៍កើត
អាកាសធាតុក្តៅហួតហែង ធ្វើឲ្យសរីរាង្គយើងបាត់បង់ជាតិទឹក និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រំខានដល់ចរន្តឈាម និងដំណើរការខួរក្បាល ងាយនឹងអស់កម្លាំង ឯជំងឺមួយចំនួនក៏មកយាយីក្នុងអំឡុងពេលនេះដែរ។
– រាករូស
– ស្ត្រេស
– រលាកស្បែក
– ជំងឺឆ្លងបណ្តាលមកពីការញ៉ាំទឹក ឬអាហារ មិនមានអនាម័យ។
២- ការការពារ
– ញ៉ាំទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ មិនត្រូវចាំដល់ស្រេកនោះទេ
– កុំញ៉ាំស្រា ឬជាតិស្ករច្រើនពេក ព្រោះកាន់តែបាត់បង់ជាតិទឹក
– កុំញ៉ាំភេសជ្ជៈត្រជាក់ខ្លាំង បណ្តាលឲ្យរមូលក្រពះ
– ញ៉ាំទឹកត្រជាក់ ឬទឹកមានជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)
– ជៀសវាងអាហារក្តៅៗ ឬញ៉ាំអាហារច្រើនហួសកម្រិត
– កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យពេលថ្ងៃ ឬនៅមាត់ទន្លេ ឬសមុទ្រ
– ត្រូវអនាម័យជាប់ជានិច្ច ដោយលាងដៃនឹងសាប៊ូ
– ស្លៀកសម្លៀកបំពាក់រលុង ស្តើងៗ មានពណ៌ស្រាល
– លាបឡេការពារកម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និងវ៉ែនតាពេលចេញក្រៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]