backup og meta

ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ?

ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ?

កាលណា​និយាយ​ដល់​​មហារីក នរណា​ក៏​ភ័យដែរ វា​ជា​ជំងឺ​កាច​សាហាវ មាន​ច្រើន​ប្រភេទ សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នៅ​កម្ពុជា​មាន​តួលេខ​អ្នក​កើត​ជំងឺ​មហារីក​ថ្មី ប្រមាណ​ជា ១ម៉ឺន៥ពាន់់​នាក់់​ក្នុង១​ឆ្នាំៗ នេះ​បើតាមទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក។

តើ​មាន​កត្តា​សំខាន់ៗ​អ្វីខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក? យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ដោយ​របៀប​ណា?

មហា​រីក​មាន​ច្រើន​ប្រភេទ ក្នុង​ចំណោម​នោះ​ជំងឺ​មហារីក​ខ្លះ​មាន​មូលហេតុ​ច្បាស់​លាស់ ខណៈ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​មក​ដល់​បច្ចុប្បន្ន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មាន​កត្តា​ខ្លះ​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា

១- អ្វីទៅជាជំងឺមហារីក

មហារីក​ជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​លូតលាស់​ខុស​ធម្មតារបស់កោសិកា​ណា​មួយ ហើយ​បង្កើត​បាន​ជា​សំណុំ​កោសិកា​ហៅ​ថា ដុំមហារីក។ ​គ្រប់​ប្រភេទ​ជំងឺ​មហារីកអាចរីករាលដាលទៅកោសិកា ឬសរីរាង្គណាមួយនៅជិតខាង​​មិន​ឈប់ឈរ។

ជំងឺ​មហារីក​អាច​ចាប់ផ្តើម​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៃ​រាងកាយ​មនុស្ស​យើង ដែល​មាន​កោសិកា​រាប់​ពាន់​លាន។ ជា​ធម្មតា​កោសិកា​មនុស្ស​យើង​លូតលាស់ និង​បែងចែក ដើម្បី​បង្កើត​កោសិកា​ថ្មីៗ​ដែល​រាងកាយ​ត្រូវការ នៅ​ពេល​កោសិកា​ចាស់ ឬខូច កោសិកា​ទាំង​នោះ​នឹង​ស្លាប់ ហើយ​មហារីក​នឹង​រាល​ត្បាត​ភ្លាម។

២- កត្តាជំរុញ

ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។

តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។

មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរីខ្លះដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។

បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។

ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។

៣- វិធីបង្ការ

ត្បិត​តែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗ មិន​ចាំបាច់​ចំណាយ​ថវិកា។

– កុំពិសាស្រា ឬជក់បារី

– រស់នៅ​ដោយ​ផាសុកភាព

– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់

– មានវេលា​រីករាយ មិនត្រូវស្ត្រេសពេក។

វិធីព្យាបាល៖

វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​មាន​ច្រើន​ប្រភេទ និង​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ និង​អ្នក​ជំងឺ​ម្នាក់​ទៅ​អ្នក​ជំងឺ​​ម្នាក់​ទៀត។ ករណី​ខ្លះ​អ្នក​ជំងឺ​មហារីក​តម្រូវ​ឲ្យ​ព្យាបាលតាម​វិធីសាស្ត្រ​តែ​មួយ​មុខ​ប៉ុណ្ណោះ ឯ​ខ្លះ​ព្យាបាល​ដល់​ទៅ ២ ៣ ឬ៤ មុខ​បញ្ចូល​គ្នា​ក៏​មាន ដូច្នេះ​ហើយ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ ទើប​ដឹង​ថា អ្នក​ជំងឺ​មហារីក​ម្នាក់ត្រូវ​ព្យាបាលដោយ​​វិធីសាស្ត្រ​បែប​ណា ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត។

ការព្យាបាលជំងឺមហារីករួមមាន៖

– វះកាត់

– បាញ់កាំរស្មី

– ឱសថគីមី

– ឱសថជីវសាស្ត្រប្រឆាំងនឹងហ្សែន។

តាមតួលេខនៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជំងឺ​មហារីក​ដែល​ឈរ​នៅ​លំដាប់ទី១ គឺ​មហារីកមាត់ស្បូន ទី២ មហារីកសុដន់ ទី៣ មហារីកសួត ទី៤ មហារីកក្រពះ-ពោះវៀនធំ ទី៥ មហារីកថ្លើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម