backup og meta

ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ

ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ

ប្រទេស​ថៃ​​​​​ ត្រៀមសាក​ល្បងប្រើដើម​កញ្ឆា​​ ផលិត​ជា​​​ថ្នាំ​វេជ្ជសាស្រ្ត​​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ ដោយ​រំពឹង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ នា​ដើម​ខែ​​កក្កដា​ ខាង​មុខ​​នេះ​។

លោក​​ ណុន​​ថា​កាន សូ​វាន់​ភី​ដូ​គុល ប្រធាន​​​​​​​​​​ផ្នែក​ស្រាវជ្រាវ ​​​​​​​និង​អភិវឌ្ឍ​​ឱសថកម្ម​សាស្រ្ត​​នៃ​​រដ្ឋាភិបាល​ថៃ ​​​​​​បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​​សាក​ល្បង​​​​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​​កញ្ជា​​​​​​ នៅ​ក្នុង​ទម្រង់​ជា​តំណក់​​ថ្នាំ​ (Sublingual Drops) នឹង​ត្រូវ​​ប្រើ​លើ​​អ្នក​ជំងឺអាការៈ​​ឈឺ​ចាប់​​​ផ្សេង​ៗ​ និង​​​​​​​​​​ពិបាក​​ព្យាបាល​​ដោយ​ថ្នាំ។

​ការ​ស្រាវ​ជ្រាវពាក់ព័ន្ធ ​​ប្រភេទ​ប្រេង​កញ្ឆា​​​​ខាង​លើ​ បាន​បង្ហាញ​ថា វា​​​​អាច​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល ​អាច​ប្រាប់​ឲ្យ​ដឹង​ពី​​ការ​ឈឺ​ចាប់ ​អារម្មណ៍ និង​មុខ​ងារ​របស់​សតិ​បញ្ញា។ ពេល​​​ទប់​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល នាំ​ឲ្យ​សារធាតុ​ទាំងនោះ​កើន​ឡើង​ខ្ពស់​ក្នុង​ឈាម ​​បន្ថយ​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ទាក់ទង​​ជំងឺ​មួយ​ចំនួន ​ដូច​ជា​ ជំងឺ​វិកល​ចរិត (Schizophrenia) ថប់​បារម្ភ (Anxiety) ក៏ដូច​ជាជំងឺកន្ត្រាក់​សាច់​ដុំ​ខុស​ប្រក្រតី (Dystonia) ​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​​ ​ការ​ប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​ខាង​លើ​​​​​​​​ចំពោះ​អ្នក​ជំងឺ នឹង​ត្រូវ​​ឆ្លង​​កាត់​ការ​ពិនិត្យ​ និង​​ប្រើ​ប្រាស់​​​ចំពោះ​តែ​អ្នក​ជំងឺ​​ដែល​បាន​ជ្រើស​រើស​ក្នុង​បញ្ជី​ប៉ុណ្ណោះ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្រ្តី​​ផ្នែក​សុខភិបាល​ខាង​លើ​។

គួរ​បញ្ជាក់​ថា ថៃ​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើ​​​សារធាតុ​ពី​កញ្ជា​នៅ​ក្នុង​វិស័យវេជ្ជសាស្រ្ត​ យ៉ាង​ណា​មិញ ការ​ប្រើ​ប្រាស់​​សារធាតុ​កញ្ជា​ក្រៅ​ពី​វិស័យ​នេះ​ ត្រូវ​បាន​ច្បាប់​ហាម​ឃាត់​៕ ​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/health/thailand-to-start-testing-medical-marijuana-on-patients-11325480

កំណែ​ប្រែបច្ចុប្បន្ន

10/03/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Mar 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម