អ្នកវិទ្យាសាស្រ្តរាប់រយនាក់ បានចុះហត្ថលេខាលើញត្តិមួយ បញ្ជូនទៅកាន់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីព្រមានគ្រោះថ្នាក់យ៉ាងខ្លាំងនៃ AirPods របស់ក្រុមហ៊ុន Apple។
អ្នកជំនាញ ២៥០នាក់ បានចុះហត្ថលេខាលើញត្តិ ដែលពួកគេជឿជាក់ថា កាសអត់ខ្សែ អាចបណ្ដាលឲ្យកើតជំងឺមហារីក ដោយសារបច្ចេកវិទ្យាប្លូធូស (Bluetooth) ជាផ្នែកមួយនៃរលកប្រេកង់អេឡិចត្រូម៉ាញ៉េទិច អាចបញ្ជូនទិន្នន័យបាន។
អ្នកវិទ្យាសាស្រ្តលើកឡើងថា ការគំរាមកំហែងខ្លាំងនោះ គឺការប្រើប្រាស់ឧបករណ៍នៅជិតនឹងលលាដ៍ក្បាលខាងក្នុង។ “យោងតាមការសិក្សាស្រដៀងគ្នាជាច្រើន បានចេញផ្សាយ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់កំពុងកើនឡើង និងមានគ្រប់ទីកន្លែង ទៅនឹងប្រេកង់អេឡិចត្រូម៉ាញ៉េទិច បណ្ដាលមកពីអគ្គិសនី និងឧបករណីអត់ខ្សែ។ ការចេញផ្សាយបែបវិទ្យាសាស្រ្តថ្មីៗជាច្រើន បង្ហាញថា ប្រេកង់អេឡិចត្រូម៉ាញ៉េទិច ប៉ះពាល់សរីរាង្គរស់នៅ ទាបជាងគោលការណ៍ណែនាំសុវត្ថិភាពថ្នាក់ជាតិ និងអន្តរជាតិជាច្រើន“។
អ្នកវិទ្យាសាស្រ្ត បានកត់សម្គាល់ថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក ថ្មីៗនេះ បានកំណត់ថា ប្រេកង់អេឡិចត្រូម៉ាញ៉េទិច អាចបង្កជំងឺមហារីកលើមនុស្ស។ មិនតែប៉ុណ្ណោះ ជំងឺសរសៃប្រសាទ និងការបំផ្លាញ DNA ក៏មានជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់ពីប្រេកង់អេឡិចត្រូម៉ាញ៉េទិចដូចគ្នា។
ទោះបីជាប្រេកង់អេឡិចត្រូម៉ាញ៉េទិចកម្រិតខ្ពស់ អាចបង្កទៅជាកម្ដៅ បណ្ដាលឲ្យរលាក និងប៉ះពាល់កំណើនកោសិកាក្នុងខ្លួនមនុស្ស តែអ្នកវិទ្យាសាស្រ្ត មិនទាន់បានកំណត់ទំហំផលប៉ះពាល់កម្រិតទាប បង្កឡើងដោយឧបករណ៍គ្មានខ្សែ ដូចជា Airpods នៅឡើយ។
ពាក់ព័ន្ធករណីនេះ លោក អាឡិច គ្រីសន័រ អ្នកនាំពាក្យក្រុមហ៊ុន Apple ធ្លាប់បញ្ជាក់នៅឆ្នាំ ២០១៦ ផលិតផលក្រុមហ៊ុន តែងតែរចនា និងតេស្ដសាកល្បង ដើម្បីស្របតាម ឬលើសតម្រូវការសុវត្ថិភាពជានិច្ច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]