backup og meta

លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់

លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់

ឡេ​លាយ​ពេញ​និយម​បំផុត​ក្នុង​ចំណោម​យុវតី អ្នក​ខ្លះ​ក៏​លាយ​ខ្លួន​ឯង ឯ​អ្នក​ខ្លះ​ទៀត​ទិញ​ឡេ​គេ​លាយ​ស្រាប់​លក់​តាម​ផ្សារ ឬ​អនឡាញ​​យក​​មក​លាប ​ដើម្បី​ឲ្យ​ស្បែក​សខ្ចី ម៉ដ្ត​រលោង។ ឡេលាយ​ធ្វើ​ឲ្យ​ស្បែក​ស​ពិត​មែន តែ​វា​មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្បែក និង​សុខភាព​យើង។

ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ពន្យល់​លម្អិត​អំពី​ធាតុផ្សំ​របស់​ឡេ​លាយ ផល​ប៉ះពាល់​រយៈពេល​ខ្លី និង វែង នៃ​ការ​ប្រើឡេ​លាយ។

វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់ពីផលប៉ះពាល់ឡេលាយ
លោកវេជ្ជបណ្ឌិត ហេង យូសេង

សំណួរ៖ លោកវេជ្ជបណ្ឌិត អ្វីទៅជាឡេលាយ?

ចម្លើយ៖ ម្សៅ ឬ​ឡេលាយ គឺ​ការ​ទិញ​ម្សៅ ឬ​ឡេ​ពី​ទីផ្សារ​មក​លាយ​ជាមួយ​ថ្នាំពេទ្យ ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ពពួកស្តេរ៉យ (បំបាត់ការរលាក) មិន​មាន​ក្បួន​ខ្នាត រូបមន្ត​អី​ច្បាស់​លាស់​ទេ លាយ​តាម​តៗ​គ្នា។

សំណួរ៖ ការ​ប្រើ​ឡេ​លាយ​ពិត​ជា​ជួយ​ស្បែក​ស​មែន​ទេ?

ចម្លើយ៖ មិន​ខុស​ទេ ប្រើ​ឡេ​លាយ​បាន​ផល​ភ្លាមៗ ក្រោយ​លាប​រួច ផ្ទៃ​មុខ ឬ​ដង​ខ្លួន​យើង​ស​ដូច​ចិត្ត​អ៊ីចឹង។ បច្ចុប្បន្ន​នេះ​មិន​មែន​តែ​ស្រីៗ​វ័យ​ក្មេង​ទេ ប្រុសៗ​ក៏​ប្រើ​ឡេ​/ម្សៅ​លាយ​ដែរ លាប​តាំង​ពី​មុខ រហូត​ដល់​ខ្លួន។

សំណួរ៖ លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ខាង​ដើម​ហើយ​ថា ការ​ប្រើ​ឡេ​លាយ​មិន​មាន​ក្បួន​ខ្នាត​អី​ត្រឹមត្រូវ​ទេ លាយ​តាម​តៗ​គ្នា​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រើ​ឡេ​លាយ​មាន​ផល​ប៉ះពាល់​ទេ?

ចម្លើយ៖ ពិត​ជា​មាន ការ​ប្រើឡេ ឬ​ម្សៅលាយ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​ខ្លី និង​រយៈពេល​វែង។

សំណួរ៖ ផល​ប៉ះពាល់​រយៈពេល​ខ្លី​នៃ​ការ​ប្រើ​ឡេ​លាយ​មាន​អ្វីខ្លះ លោក​វេជ្ជបណ្ឌិត?

ចម្លើយ៖ ប្រើ​ឡេ​លាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អាហ្នឹង​យើង​អាច​ចាត់​ជា​រយៈពេល​ខ្លី​ហើយ។ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ។

សំណួរ៖ ចុះ​ផល​ប៉ះពាល់​រយៈពេល​វែង​លោក​វេជ្ជបណ្ឌិត?

ចម្លើយ៖ ការ​ប្រើ​ម្សៅ​លាយ​នៅ​លើ​មុខ​យូរ​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្តើង​ទៅៗ ងាយ​នឹង​ជាំ​មុខ មាន​ជំងឺ​មុន​មុខ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជា​ដើម។ ប៉ុន្តែ​បើ​យើង​ប្រើ​ឡេ​លាយ​លាប​លើ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិគីមីជ្រាបចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម