backup og meta

WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាច​ធ្វើឲ្យយើង​​ថ្លង់

WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាច​ធ្វើឲ្យយើង​​ថ្លង់

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ពី​ផលវិបាក​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ការ​អប់រំ និង​អាជីព បណ្ដាល​មកពី​ការបាត់បង់​សោតវិញ្ញាណ។ អង្គការ​នេះ បាន​ណែនាំ​ឲ្យ​បន្ថយ​សំឡេង​​ចំពោះ​ឧបករណ៍​ស្ដាប់​សំឡេង​នានា ប្រើប្រាស់​កាស​កាត់​បន្ថយ​សំឡេង​មិន​ចាំបាច់ និង​ពាក់​កាស នៅ​ពេល​ទៅ​កន្លែង​មាន​សំឡេង​ខ្លាំង។

ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ជិត ៥០​% នៃ​ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ ពី ១២-៣៥​ ឆ្នាំ បាន​រង​ការ​ប៉ះពាល់​ទៅនឹង​កម្រិត​មិនមាន​សុវត្ថិភាពនៃសំឡេង​ចេញពី​ឧបករណ៍​ស្ដាប់​ផ្ទាល់ខ្លួន។ ចំណែក ៤០​% បាន​រងការ​ប៉ះពាល់​​កម្រិត​សំឡេង​នៅ​តាម​ទីតាំង​កម្សាន្ដ​នានា នាំ​ឲ្យ​ខូត​ខាត​សោត​វិញ្ញាណ។ កត្ដា​ទាំងនេះ អាច​ឈាន​ទៅ​ការ​បំផ្លាញកោសិកា​ស្ដាប់​ ធ្វើ​ឲ្យ​យើង​ថ្លង់រៀង​រហូត។

ខ្សោយត្រចៀក

ការបាត់បង់​សរសៃប្រសាទ​សោត​វិញ្ញាណ ជា​​បញ្ហា​សុខភាពមួយ ដោយសារបានប៉ះពាល់​កម្រិត​សំឡេង​មិនមាន​សុវត្ថិភាព។ នេះបើតាមលោក Pan Tao អ្នកជំនាញ​ផ្នែក​សោតនៃ​សាកលវិទ្យាល័យ Peking ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។ នាយកដ្ឋាន​​លោក បាន​ទទួល​អ្នកជំងឺ​កាន់តែច្រើនឡើង ជាមួយ​ពិការភាព​ផ្នែក​ត្រចៀក ក្នុង​នោះ​រួម​មាន​ក្មេង​ជំទង់​ជាច្រើន​ផងដែរ។

លោក Pan Tao បន្ថែម​ថា “អ្នកបាត់បង់​ការ​សា្ដប់​ដំណាក់​ដំបូង (Mild Hearing Loss) ជាធម្មតា អាច​ធ្វើការ​ទំនាក់ទំនង​ប្រចាំថ្ងៃ​ដោយ​គ្មាន​បញ្ហា​នោះទេ ប៉ុន្ដែ​ការ​បំផ្លាញ អាច​នឹង​មិនត្រលប់​មក​ដូចដើមនោះទេ បើមិន​បាន​ព្យាបាល​ត្រឹមត្រូវ ក្នុង​រយៈពេល ២-៣ ខែ ដំបូង“។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

WHO advocates safer listening practices to avoid hearing loss

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានឮសំឡេងបេះដូងលោតក្នុងត្រចៀក ក្រោយហាត់ប្រាណ?

អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម