backup og meta

ផឹក​ទឹកតែក្តៅពេក ប្រឈម​កើត​មហារីក​បំពង់អាហារ

ផឹក​ទឹកតែក្តៅពេក ប្រឈម​កើត​មហារីក​បំពង់អាហារ

មនុស្សជាច្រើន បាន​ចាប់ផ្ដើម​ថ្ងៃថ្មី​របស់​ពួកគេ ជាមួយ​នឹង​ការ​ផឹកទឹកតែ។ ប៉ុន្ដែ​អ្នក​ផឹកទឹកតែ​ក្តៅពេក អាច​ប្រឈម​ទ្វេដង​ជាមួយ​មហារីក​បំពង់​អាហារ។ នេះបើតាម​ការសិក្សា​ថ្មី​មួយ។

អ្នកស្រាវជ្រាវ បាន​រកឃើញ​ថា អ្នកចូលចិត្ត​ទឹកតែ​មាន​កម្តៅ​លើសពី ៦០​អង្សារសេ និង​ទទួល​ទាន​លើសពី ៧០០​មិល្លីលីត្រ ឬ​ប្រហែល ២​ពែងធំ ក្នុង​មួយថ្ងៃ មាន​អាត្រា ៩០​ភាគរយ ប្រឈម​កើត​មហារីក​បំពង់​អាហារ បើប្រៀបធៀប​នឹង​អ្នកផឹកតែ​មាន​បរិមាណ​តិចជាង និង​មានសីតុណ្ហភាព​ត្រជាក់ជាង​នេះ។

ការសិក្សា​នេះ បាន​ពិនិត្យ​លើ​មនុស្ស​ជាង ៥០.០០០​នាក់ ក្នុង​ខេត្ត Golestan នៅ​ភាគឦសាន្ត នៃ​ប្រទេស​អ៊ីរ៉ង់។

មនុស្ស​ជាច្រើន រីករាយ​ការ​ទទួលទាន​ទឹកតែ កាហ្វេ និង​ភេសជ្ជៈក្តៅ​ផ្សេងទៀត។ ទោះជាយ៉ាងណា យោងតាម​របាយការណ៍​របស់​យើង ការ​ផឹកទឹកតែ​ក្តៅពេក អាច​បង្កើន​ភាព​ប្រឈម​​មហារីក​បំពង់​រំលាយ​អាហារ ​ដូច្នេះ វាគួររងចាំ​រហូត​ដល់​ភេសជ្ជៈ​ក្តៅ ចុះត្រជាក់សិន មុន​ផឹក“។ នេះបើតាម​លោក​បណ្ឌិត Farhad Islami នៃ​អង្គការ American Cancer Society ដែល​ដឹកនាំ​ការ​សិក្សា​លើ​ករណី​នេះ។

ការសិក្សា​មុនៗ រកឃើញ​ផងដែរ ការ​ជាប់​​ពាក់ព័ន្ធ​គ្នា​មួយ​រវាង ​ការ​ផឹក​ទឹកតែក្តៅ និង​មហារីក​បំពង់​អាហារ។ ចំណែក​ការសិក្សា​ថ្មី​នេះ គឺជា​លើកដំបូង ដើម្បី​បញ្ហាក់​ពី​សីតុណ្ហភាព ជាកត្ដា​ជាក់លាក់​មួយ បង្ក​ឲ្យ​កើត​មហារីក​បំពង់អាហារ។ នេះបើតាម​លោក​បណ្ឌិត Farhad Islami។

អត្ថបទ​ពាក់​ព័ន្ធ៖

យោងតាម​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺ​មហារីក ​បញ្ជាក់​ថា មហារីក​បំពង់អាហារ​នេះ បាន​សម្លាប់​មនុស្ស​ប្រមាណ ៤០០.០០០​នាក់ ជារៀងរាល់​ឆ្នាំ។ ជាធម្មតា បណ្ដាល​មកពី​របួស​ម្ដងហើយ​ម្តងទៀត ទៅលើ​បំពង់អាហារ ដោយសារ​ផ្សែង អាល់កុល ការ​ឡើងជាតិ​អាស៊ីដ (Acid Reflux) និង​ប្រហែល​ដោយសារ ​សារធាតុ​រាវ​ក្តៅ។

អង្គកា​រ American Cancer Society បាន​ប៉ាន់ស្មាន​ថា ១៣.៧៥០ ​ករណី​ថ្មី នៃ​មហារីក​បំពង់​អាហារ នឹងកើតមាន​លើ​បុរស និង ៣.៩០០ ករណី​ថ្មី កើត​មាន​លើស្រ្តី ក្នុង​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​ ២០១៩។

ពាក់ព័ន្ធ​នឹង​ការ​សិក្សា​នេះ លោកសាស្រ្តាចារ្យ Stephen Evans នៃ​សាលា​ក្រុង​ឡុងដ៏ ផ្នែក​អនាម័យ និង​ឱសថ បាន​បញ្ជាក់​ថា កម្ដៅ​គឺ​​ជា​បញ្ហា ជាង​ប្រភេទ​ភេសជ្ជៈ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/03/20/health/hot-tea-linked-to-higher-cancer-risk-study-intl/index.html

កំណែ​ប្រែបច្ចុប្បន្ន

21/03/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម