backup og meta

អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍

អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍

ករណីស្លាប់​ដោយ​ថ្នាំបំបាត់​ការឈឺចាប់ ហ្វង់តានីល (Fentanyl) ដែល​ផលិតចេញពី​អាភៀន បាន​កើនឡើង​ជាង ១០០០​% នៅ​អាមេរិក គិតចាប់ពី​ឆ្នាំ២០១១-២០១៦។ នេះបើតាម​របាយការណ៍ទើបចេញ​ផ្សាយរបស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល ចេញ​ផ្សាយ​ដោយសារព័ត៌​មាន CNN

ចំនួន​អ្នកស្លាប់ពាក់ព័ន្ធ​ថ្នាំហ្វង់តានីល មាន​អាត្រា​ថេរ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​ ២០១២ ប្រមាណ ១.៦០០​នាក់។ ក្នុង​ឆ្នាំ ​២០១៣ ចំនួន​អ្នក​ស្លាប់ ​កើនឡើង​ជាង ១.៩០០​នាក់ និង​កើន​ឡើង​ទ្វេ​ដងក្នុង​ឆ្នាំ ២០១៤ ដោយ​អ្នក​ស្លាប់​មាន​រហូត​ដល់ ៤.២២៣​នាក់ ហើយ​ឆ្នាំ ​២០១៥ ​កើនដល់ ៨.២៥១​នាក់ ខណៈឆ្នាំ​២០១៦ ហក់ឡើង​ដល់ ១៨.៣៣៥​នាក់។

អ្នកស្រាវជ្រាវ​ជាច្រើននៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល បានរកឃើញ​ថា បុរស និង​ស្រ្ដី មាន​អាត្រា​ប្រហាក់ប្រហែល​គ្នានៃ​ការ​ស្លាប់​ចន្លោះឆ្នាំ ​២០១១-២០១៣។ ប៉ុន្ដែ​ចាប់ពី​ឆ្នាំ ២០១៣-២០១៦ អាត្រាស្លាប់លើ​បុរស ​ដោយសារ​ប្រើថ្នាំ​ហ្វង់តានីល​ លើសកម្រិត មាន​ចំនួនខ្ពស់​ជាង ៣​ ដងនៃ​ករណី​ស្លាប់​លើ​ស្ត្រី។

អាត្រា​អ្នក​ស្លាប់ច្រើនជាងគេ ដោយសារ​ថ្នាំ​ហ្វង់តានីល បាន​កើតឡើង​ក្នុង​ចំណោម​មនុស្ស​ពេញវ័យអាយុពី ១៥-៣៤ ​ឆ្នាំ។ អាត្រា​អ្នក​ស្លាប់ពី​អាយុ ១៥-២៤​ឆ្នាំ បាន​កើនឡើង ៩៤%  ខណៈ​អាត្រា​អ្នក​ស្លាប់ពី​អាយុ ២៥-៣៤ ​ឆ្នាំ បាន​កើនឡើង​ប្រមាណ ១០០% ជារៀងរាល់​ឆ្នាំ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល ចេញផ្សាយ​កាលពី​ចុង​ឆ្នាំ​ ២០១៨ រកឃើញ​ថា ថ្នាំហ្វង់តានីល ជា​ថ្នាំមាន​ជាប់​​ពាក់ព័ន្ធ​ច្រើនជាងគេ។ នៅ​ឆ្នាំ ​២០១៦ ថ្នាំ​នេះ មាន​ចំណែក​ជិត ២៩​% នៃ​ការ​ស្លាប់​ដោយ​ប្រើ​ថ្នាំ​លើសកម្រិត ​ធ្វើឲ្យ​វា​ក្លាយជា​ថ្នាំ​សម្លាប់​មនុស្ស​ច្រើនជាងគេ នៅ​អាមេរិក។

ពលរដ្ឋអាមេរិក បច្ចុប្បន្ន ទំនងជាស្លាប់​ដោយសារ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត ច្រើន​ជាង​គ្រោះថ្នាក់ចរាចរ​ណ៍ទៅទៀត។ នៅ​ឆ្នាំ ២០១៧ ករណី​ប្រើប្រាស់​ថ្នាំ​លើសកម្រិត បាន​សម្លាប់​ពលរដ្ឋអាមេរិក ប្រមាណ ៧០.០០០​នាក់ ហើយ​អាភៀន ជាចលករ​នាំមុខគេ នៅ​ក្នុង​ការ​ស្លាប់នេះ​។ អាភៀន សារធាតុញៀន មាន​ក្នុង​ថ្នាំ​ហ្វង់តានីល ក៏ដូចជា ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ចំនួន​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/03/21/health/fentanyl-deaths-increase-study/index.html

កំណែ​ប្រែបច្ចុប្បន្ន

22/03/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម