ប្រទេសបារាំង ត្រៀមដាក់បម្រាម លើវិធីការវះកាត់ពង្រីកសុដន់មួយប្រភេទ ដោយសារអាចបង្កហានិភ័យមហារីកដ៏កម្រ។ នេះបើតាមសេចក្តីរាយការណ៍ ពីកាសែតបារាំង Le Monde និងវិទ្យុរដ្ឋបារាំង។
កាសែត Le Monde បានរាយការណ៍ថា ភ្នាក់ងារជាតិឱសថ និងផលិតផលសុខាភិបាល បានជូនដំណឹងដល់រោងចក្រ សហគ្រាសនានា កាលពីថ្ងៃទី ២ ខែមេសា ២០១៩ នៃគម្រោងហាមឃាត់គ្រប់ផលិតផល ការចែកចាយ នាំចូល នាំចេញ ការផ្សព្វផ្សាយ និងការបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់វះកាត់បញ្ចូលស៊ីលីកូន និងប៉ូលីមែរ (Polyurethane) ទៅក្នុងសុដន់។
កាសែតបារាំងមួយនេះ បានបន្ថែមថា ភ្នាក់ងារជាតិឱសថ និងផលិតផលសុខាភិបាល បានលើកឡើងគ្រោះថ្នាក់ដ៏កម្រមួយ ប៉ុន្ដែធ្ងន់ធ្ងរខ្លាំង បង្កឡើងដោយការពង្រីកសុដន់ ពាក់ព័ន្ធទៅនឹងជំងឺមហារីកកូនកណ្ដុរ។
នៅខែវិច្ឆិកា ឆ្នាំ២០១៨ ភ្នាក់ងារជាតិឱសថ និងផលិតផលសុខាភិបាលបារាំង បានប្រកាសថា មាន ៥៣ករណី នៃជំងឺមហារីកកូនកណ្ដុរ ក្នុងចំណោមស្រីៗវះកាត់បំពាក់ស៊ីលីកូន និងផ្ទៃមានលក្ខណៈទន់ៗជំនួស។
ត្រូវប៉ាន់ស្មានថា ពលរដ្ឋបារាំងប្រមាណ ៥០ម៉ឺននាក់ បានវះកាត់ដាក់ស៊ីលីកូន ស្អិតជាប់នឹងជាលិកាសុដន់តែម្ដង ដើម្បីចៀសវាងការធ្លាក់ចេញពីទីតាំងដែលបានដាក់។
អត្ថបទពាក់ព័ន្ធ៖
- គ្រោះថ្នាក់! ថ្នាំលើសឈាម ៣ប្រភេទ អាចបង្កមហារីក រោងចក្រពី ឥណ្ឌាប្រកាសប្រមូលទៅវិញ
- ស្រីៗគួរដឹង! នេះជាថ្នាំអាចបង្ការមហារីកសុដន់
[embed-health-tool-bmi]