ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ដូចជា ករណីពុលចំណីអាហារដែលមិនមានអនាម័យ និងស្រាដែលមិនបានផលិតត្រឹមត្រូវតាមក្បូនខ្នាត។
ក្នុងសេចក្តីជូនដំណឹងនោះឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ករណីពុលចំណីអាហារ និងករណីពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន។ ដូច្នេះស្របពេលដែលអាកាសធាតុក្តៅខ្លាំង ហើយមានពិធីជួបជុំបងប្អូនក្នុងពេលចូលឆ្នាំខ្មែរទៀតនោះ ការញ៉ាំចំណីអាហារ ភេសជ្ជៈត្រូវតែមានអនាម័យ ដើម្បីចៀសផុតពីបញ្ហាឈឺពោះ ក្អួត រាករួស ឬការពុលចំណី ឬស្រាដែលមិនបានបិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
តាមតួលេខរបស់ក្រសួងសុខាភិបាលអំឡុងឆ្នាំ ២០១៩ ត្រឹមខែមីនា មានករណីពុលចំណីអាហារសរុប ចំនួន ៦ លើក ដោយមានអ្នកពុលសរុបចំនួន ២៤៦ នាក់ ក្នុងនោះស្លាប់ ២ នាក់។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពី ការបង្ការជំងឺ និងបញ្ហាសុខភាព ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ។
[embed-health-tool-bmi]