backup og meta

​វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់

​វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់

ជិតចូលឆ្នាំ​នេះ មេឃអាចក្តៅខ្លាំង អាច​ឡើង​ដល់​លើស​ ៤០អង្សារសេឯណោះ។ បើ​ក្តៅ​ម្ល៉ឹងៗ អាច​ធ្វើ​ឲ្យ​គ្នា​យើង​ដែល​នៅ​ក្រោម​កម្ដៅ​ថ្ងៃពេល​ដើរលេង ឬ​ទៅណា​មកណា ​ខ្យល់​គរគ្រោះថ្នាក់​ដល់​ជីវិត។ “Hello គ្រូពេទ្យ’ នឹងណែនាំ​ពី​តិចនិក ៦​យ៉ាង ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដែល​អាច​កើតមាន ដូចជា ​ឈឺក្បាល វិលមុខ និង​គ្រុនក្ដៅ ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ​ពេក។

១- ព្យាយាមនៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​ច្រើន

ស្ដាប់ទៅដូចជា​កំប្លែង ប៉ុន្ដែ​យើង​កំពុង​ឈាន​ចូល​ទៅក្នុង​ខែ​ក្ដៅខ្លាំង​ហើយ ដូច្នេះ​ការ​នៅ​​ផ្ទះ (បើ​​មាន​ម៉ាស៊ីនត្រជាក់ ​កាន់​តែ​ល្អ) អាចជួយ​ការពារ​ជំងឺ​នានាដែល​កើតឡើង​នៅ​ខែ​ក្តៅ។

២- ប្រើរបស់​ត្រជាក់ៗ

មាន​ផលិតផល​ត្រជាក់​មួយ​ចំនួន យើង​អាច​រកបាន​នៅ​តាមទីផ្សារ ដូចជា​ កន្សែង​ត្រជាក់ ម៉ាស់បិទមុខ និង​កន្សែង​រុំក សុទ្ធ​តែ​អាចជួយ​ទប់ទល់​នៅ​កម្ដៅ​បាន។

៣- ផឹកភេសជ្ជៈ​ត្រជាក់ៗ

ចូលដល់​ខែ​ក្តៅ បាន​ផឹក​ភេសជ្ជៈ​ត្រជាក់ៗជារឿង​សប្បាយ​ចិត្ត​បំផុត។ ផឹកភេសជ្ជៈ​ត្រជាក់ៗ អាច​ជួយ​ឲ្យ​ខ្លួន​យើងទប់ទល់​ជាមួយ​កម្ដៅជាបណ្ដោះ​អាសន្ន​បាន។

៤- ​ហែល​ទឹក

ទៅ​ហែល​ទឹក​លេង​ ជា​វិធី​ល្អ​បំផុត​សម្រាប់​អនុវត្ត​នៅខែ​ក្ដៅ។

អត្ថបទពាក់ព័ន្ធ៖

៥-​ ប្រើ​កង្ហារ

កង្ហារ អាច​យកទៅពី​កន្លែង​មួយទៅ​កន្លែង​មួយ​ទៀត​បាន អាច​ផ្ដល់​ភាព​ត្រជាក់​បាន​លឿន នៅ​ពេលយើង​មាន​អារម្មណ៍​​ក្ដៅ​ស្អុះស្អាប់។ បើច្នៃប្រឌិត អាចយកកង្ហារ​សាកថ្ម​តាម​ខ្លួន​ក៏បាន។

៦- ស្លៀក​ពាក់​ស្រាលៗ រលុងៗ

សម្រាប់​ខែចឹង ពេល​ចេញទៅ​ខាង​ក្រៅ គួរ​ស្លៀកពាក់​រលុងៗ និង​ស្រាលៗបាន​ហើយ ​ងាយស្រួល​​ដកដង្ហើម។ សម្លៀកបំពាក់​សាកសម​សម្រាប់​រដូវក្តៅ គឺធ្វើឡើង​ពី​កប្បាស សាច់កំណាត់ និង​សូត្រ​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/multiple-sclerosis/ms-and-heat-tips-for-dealing

កំណែ​ប្រែបច្ចុប្បន្ន

08/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម