ឈាមសត្វដែលពេញនិយមយកមកធ្វើអាហារ មាន ឈាមជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាមសត្វអាចយកធ្វើអាហារបានក៏ពិតមែន តែក៏មានហានិភ័យចំពោះសុខភាពយើងដែរ ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាមជាបណ្តុំផ្ទុកមេរោគជាច្រើនប្រភេទ ដូច្នេះហើយកាលណាយើងមានជំងឺអីមួយ នោះគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តឈាមដើម្បីរកមេរោគទាំងនោះ’។ ដូចគ្នានេះដែរ ពេលយើងញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគ ដោយចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានយ៉ាងងាយ គួបផ្សំនឹងទីតាំងសត្វឃាតមិនមានអនាម័យទៀតនោះ ឈាមសត្វដែលយើងមកចម្អិនធ្វើអាហាររឹតតែមានគ្រោះថ្នាក់ចំពោះសុខភាព។
មួយវិញទៀត ក្នុងករណីយើងញ៉ាំឈាម ឬផឹកឈាមសត្វច្រើនពេកក៏អាចឲ្យមានជំងឺម្យ៉ាងហៅថា Haemochromatosis ដែលបង្កទៅជាខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។
ទោះក្នុងលក្ខខណ្ឌណាក៏ដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិនលើកទឹកចិត្តឲ្យយើងញ៉ាំពពួកឈាមសត្វ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រោះងាយនឹងឆ្លងនូវមេរោគជាច្រើនមុខ។
អត្ថបទពាក់ព័ន្ធ៖ ជនជាតិថៃម្នាក់ ត្រូវកាត់ជើងចោល ដោយសារញ៉ាំឈាមជ្រូក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]