backup og meta

ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

បច្ចេកវិទ្យា​ទំនើប បច្ចុប្បន្ន​ការ​វេច​ខ្ចប់​ចំណី​អាហារ​កាន់​តែ​ទាន់​សម័យ មិន​ប្រើ​ស្លឹក​ចេក ស្លឹក​ឈូក ដូច​ជំនាន់​មុន​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ច្រក​ថង់​ប្លាស្ទិច ប្រអប់ ឬ​ចាន​ស្នោ ដែល​ស្រួល​ប្រើ ស្រាល មិន​ព្រួយ​រឿង​ជ្រាប​ទឹក។

ការ​វេច​ខ្ចប់​បែប​ទំនើប​ត្បិត​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​វិញ​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ផលប៉ះពាល់អាហារច្រកថង់ប្លាស្ទិច

ជាទូទៅ​ថង់​ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ចំណី​អាហារ មាន​ទាំង​ត្រជាក់ និង​ក្តៅៗ​ទើប​តែ​ចម្អិន​រួច។ កាលណា​ចំណី​អាហារក្តៅៗ​ដែល​ចម្អិន រួច​មក​ដាក់​ក្នុង​ថង់ ឬ​ប្រអប់​ស្នោ​នោះ វា​នឹង​បញ្ចេញ​សារធាតុគី​មី ម្យ៉ាង​ឈ្មោះ Polyvinyl chloride polyethylene, Polystyrene Biphenol A  Polybrominated Diphenyl ether និង​ Tetrabromobisphenol A ច្រើន​រហូត​ទៅ​ដល់ ៥៥ ដង នៅ​ពេល​យើង​ដាក់​វា​ក្នុង​របស់​ក្តៅ​នឹង​ចេញ​​ទៅ​​ចំណី​អាហារ ដែល​​ជាតិ​​ពុល​​ទាំង​នោះ​​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់ អាច​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​មុខ ដូចជា មហារីកបំពង់ក ជំងឺ​លើស​ឈាម មហារីក បេះដូង តម្រង​នោម និង​អត់​មាន​កូន ជាដើម។

ផលប៉ះពាល់អាហារក្តៅដាក់ចានស្នោ

ចូលរួម​​ថែរក្សា​​បរិស្ថាន បញ្ចៀស​មិន​ឲ្យ​ខូច​សុខភាព ដូច្នេះ​​យើង​កុំ​ដាក់​របស់​ញ៉ាំ​នៅ​ថង់ ឬ​ស្នោឲ្យ​សោះ អាចជំនួសមកវិញនូវចាន ឬស្រាក់ ធ្វើអំពីដែក ឬថ្ម ហើយ​ប្រសិន​បើ​ចំណី​អាហារ​ដែល​គោកៗ​អាច​ខ្ចប់​ស្លឹក​ចេក ឬ​ស្លឹក​ឈូក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម