ពន្លៃជារុក្ខជាតិប្រទាលម្យ៉ាងមានដើមខ្ពស់ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា មើម អាចដុះនៅក្នុងព្រៃ ឬចាស់ៗតែងចំណាំដាំតាមរបងផ្ទះ។ មើមពន្លៃមានរូបរាងស្រដៀងនឹងខ្ញី តែពណ៌លឿងជាងខ្ញី ឯក្លិនវិញប្រហើរ ភាគច្រើនគេយកមកព្យាបាលបញ្ហាសរសៃ ធ្វើជាថ្នាំសម្រាប់ស្រីៗទើបសម្រាលកូនហើយឲ្យឈាមដើរល្អ ឆាប់រឹងសរសៃ ស្បែកស្អាតផូរផង់។
មិនត្រឹមតែមើមនោះទេដែលជួយសម្រួលបញ្ហាគ្រេចថ្លោះ ថែរក្សាសម្រស់ ស្លឹក ដើម ឫស ផ្កា និងផ្លែ របស់ពន្លៃក៏ប្រើដើម្បីព្យាបាលជំងឺជាច្រើនមុខ នេះបើតាមការចុះផ្សាយនៅក្នុងសៀវភៅ រុក្ខជាតិឱសថកម្ពុជា ដែលចងក្រងដោយគណៈកម្មការស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។
អត្ថប្រយោជន៍របស់ពន្លៃ
មើម៖ ធ្វើឲ្យរដូវស្រីៗដើរទៀង ព្យាបាលឈាមច្រមុះ រលាកពោះវៀន រាកមួល ឈឺធ្មេញ ក្អួតធ្លាក់ឈាម គ្រេចថ្លោះ បូស រោគសើស្បែក ផ្សះដំបៅ។
ស្លឹក៖ ព្យាបាលអាការៈស្រៀវស្រាញ ចុករួយដៃជើងរាងកាយ។
ផ្កា៖ ព្យាបាលបញ្ហាជាំក្នុង រំលាយដុំឈាម រំលាយឈាមអាក្រក់ ទម្លាក់ឈាមរដូវ។
ដើម៖ ជួយសម្រួលការបត់ជើងធំ
ឫស៖ ព្យាបាលក្អួតឈាម ឈាមច្រមុះ។
កម្រិតប្រើ
ដាំទឹកផឹកក្នុង ១ថ្ងៃ ២០-៣០ ក្រាម ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]