backup og meta

ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

ទឹកសុទ្ធ​ដប​ពេញ​និយម​បំផុត​សម្រាប់​ដាក់​តាម​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ ឬ​ដាក់​តាម​ឡាន​ជា​ដើម។ ក្នុង​ករណី​យើង​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​មធ្យម​នោះ​គ្មាន​បញ្ហា​ចោទ​ទេ តែ​សិន​ជា​គ្នា​យើង​ទុក​នៅ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេលយូរ​នោះ​នឹង​បញ្ហា​ច្រើន។

សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដបជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិ​នឹង​មាន​ការ​បំលែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព។ “អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹកសុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​បំលែង​ដែល​បំលែង​ចេញ​ពីជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម”។

វេជ្ជបណ្ឌិត អ៊ាវ សុខា ​- ដបទឹកសុទ្ធដាក់ក្នុងឡាន​
សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា

ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដបជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម