កន្លងមកយើងធ្លាប់ដឹងឮមកហើយថា ការរួមភេទតែ១ដង រួមភេទពេលមករដូវ រួមភេទឈរ និងវិធីចាក់ទឹកក្រៅពាង គឺមិនអាចធ្វើឲ្យមានផ្ទៃពោះបានទេ។ តែបើតាមសម្ដីគ្រូពេទ្យជំនាញបានឲ្យដឹងថា ការយល់ឃើញបែបនោះមិនត្រឹមត្រូវទេ ផ្ទុយទៅវិញវាមានអត្រាធ្វើឲ្យមានផ្ទៃពោះទៅវិញ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានពន្យល់ថា ទស្សនៈខាងលើ មិនត្រឹមត្រូវឡើយ ព្រោះបើយើងរួមភេទចំថ្ងៃធ្លាក់មេជីវិត គឺមានឱកាសអាចមានផ្ទៃពោះបានទាំងអស់។ លោកគ្រូពេទ្យ រូបនេះបានពន្យល់តាមចំណុចនីមួយៗទៀតថា៖
១- វិធីចាក់ទឹកក្រៅពាង
មនុស្សប្រុសជាច្រើនតែងគិតថា វិធីមួយប្រភេទនេះមានប្រសិទ្ធភាពអាចជួយមិនឲ្យដៃគូមានកូនឡើយ។ តែវាផ្ទុយស្រឡះទៅវិញទេ ករណីបែបនេះអត្រាមានផ្ទៃពោះមានរហូតដល់ ២៥ % ឯណោះ។
២- រួមភេទម្ដង
ទោះជារួមភេទម្ដងក៏ពិតមែន តែបើចំថ្ងៃធ្លាក់ពងធ្វើឲ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នា គឺអាចមានផ្ទៃពោះបានធម្មតា។
៣- រួមភេទឈរ
តាមការពិតការរួមភេទបែបណាមិនសំខាន់ឡើយ មិនថាអ្នករួមភេទដេក ឬឈរឡើយ គឺអាចមានកូនបានទាំងអស់ ប្រសិនបើចំអំឡុងពេលធ្លាក់ពង។
៤- រួមពេលអំឡុងពាក់កណ្ដាលវដ្ដរដូវ
ចំណែកក្នុងករណីនេះវិញ ក៏អាចមានផ្ទៃពោះបានដែរ បើយើង និងដៃគូរួមភេទថ្ងៃទី ១៤ នៃវដ្ដរដូវ ក្នុងករណីខាងស្រីមានវដ្តរដូវទៀងទាត់ ចំនួន ២៨ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្តប្រើមាត់ ត្រូវដឹងរឿងទាំងនេះ ប្រយ័ត្នឆ្លងរោគធ្ងន់ធ្ងរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]