backup og meta

ថែ​សុខភាព​ទាំងអស់​គ្នា សប្តាហ៍​នេះ​កម្តៅ​នឹង​ឡើងដល់ ៤០-៤១ អង្សារសេ​ហើយ

ថែ​សុខភាព​ទាំងអស់​គ្នា សប្តាហ៍​នេះ​កម្តៅ​នឹង​ឡើងដល់ ៤០-៤១ អង្សារសេ​ហើយ

ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ដែល​សីតុណ្ហភាព​នឹង​ហក់​ដល់ ៤០-៤១ អង្សារសេ ចាប់​ពី​ថ្ងៃ ២២-៣០ ខែ មេសា ឆ្នាំ ២០១៩។

ក្តៅ​ខ្លាំង​បែប​នេះ យើង​ត្រូវ​​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឲ្យ​មែន​ទែន ពិសេស​ក្មេងៗ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង និង​សួត។ ឯ​ជំងឺ​មួយ​ចំនួន​ដូចជា រាករូស ក្អួត កង្វះ​ជាតិទឹក ក៏​ងាយ​នឹង​កើត​នៅ​ខែ​ក្តៅ​ដែរ ដោយសារ​តែ​ការ​ញ៉ាំ​ទឹក ឬ​អាហារ​មិនមាន​អនាម័យ។

វិធីថែទាំសុខភាពនាខែក្តៅ

– ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ

– កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក

– កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ

– ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)

– ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត

– កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ/សមុទ្រ

– ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ

– ស្លៀក​សម្លៀក​បំពាក់រលុង ស្តើងៗ មាន​ពណ៌​ស្រាល

– លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម