backup og meta

ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង មាន​លក់​ជាផ្លូវការនៅ​ថៃ

ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង មាន​លក់​ជាផ្លូវការនៅ​ថៃ

អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​ថៃ អនុញ្ញាត​ឲ្យ​ដាក់​លក់​ជាផ្លូវការ ប្រដាប់តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង នៅ​តាម​ឱសថស្ថាន​នានា។

ការអនុញ្ញាត​នេះ ខណៈតួលេខ​អ្នកផ្ទុកមេរោគ​អេដស៍ ក្នុង​ប្រទេស​ថៃ ថយចុះ ក្នុង​រយៈពេល ជាង ២​ទសវត្សរ៍ ប៉ុន្ដែ​ប្រទេស​នេះ នៅតែជួប​បញ្ហា​ប្រឈម​ចំពោះ​ការ​បង្ការ​នៃការរីករាលដាល​ជំងឺ​។ នៅឆ្នាំ​២០១៥ ការ​ឆ្លង​ជំងឺ​អេដស៍ មាន​​ប្រមាណ ៦.៩០០​ ករណី ហើយ​តួលេខ​នេះ ធ្លាក់​មកនៅ​ត្រឹម ប្រមាណ ៥.៥០០ ​ករណី នៅឆ្នាំ ២០១៧។

ទោះយ៉ាងណា តួលេខនេះ មិនឆ្លើយតប​ស្ថានភាព​ជាក់ស្ដែងទេ ដោយមាន​មនុស្ស​ជាច្រើនមិនបាន​ធ្វើតេស្ដ​មេរោគអេដស៍។ មនុស្ស​មួយចំនួន ចៀសវាង​ការ​ធ្វើតេស្ដ ដោយសារ​ខ្លាច​ការ​រើសអើង​ពីសហគមន៍ ខណៈ​មួយ​ចំនួន​ទៀត មិនបាន​ធ្វើតេស្ដ ដោយសារ​តែ​ខ្វះ​ការយល់ដឹង​ពី​ជំងឺ និង​ធម្យោបាយ​ដែល​ជំងឺ​ឆ្លង។

ដូច្នេះ ការអនុញ្ញាត​ឲ្យ​ដាក់​លក់ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួនឯង អាច​ជួយ​រដ្ឋាភិបាល កំណត់​អ្នកជំងឺ​អេដស៍ ដែល​ស្ទាក់ស្ទើរ​ទៅ​ពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ។ វាក៏ជួយ​រារាំង​ការរីករាលដាល​មេរោគ​អេដស៍ តាមរយៈ​ការប្រាប់​អ្នក​ជំងឺ​ឲ្យដឹង និង​ទៅ​ទទួល​ការព្យាបាល​ដោយ​ត្រឹមត្រូវ។

ការ​ធ្វើ​​​តេស្ត​​​ដោយ​ខ្លួន​​ឯង​​នេះ ដូចគ្នា​ទៅ​នឹង​ការ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​នៅ​តាម​មន្ទីរពេទ្យ​ដែរ។ ក្នុង​ករណីដែល​យើង​មាន​ឆ្លង​មេរោគ​អេដស៍​ថ្មីៗ មិនមែន​​យើង​​ធ្វើ​​តេស្តម្តង​​ដឹង​លទ្ធផល​ភ្លាម​នោះ​ទេ ដែល​ជាទូទៅ​រយៈពេល​ចំហ នៃ​ការ​ធ្វើ​តេស្ត​នេះ​មាន​ពី ១ខែកន្លះ ទៅ ៣ខែ ទើប​ដឹង​លទ្ធផល​ច្បាស់។

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្ដែ ក៏មាន​ក្តីបារម្ភ​មួយចំនួន​ផងដែរ អំពី​ការអនុញ្ញាត​ឲ្យ​ដាក់លក់ និង​ប្រើប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួនឯង។ ក្តីបារម្ភ​នេះ គឺ​កង្វះ​ការយល់ដឹង​អំពី​មេរោគ និង​ការប្រើប្រាស់​ប្រដាប់​តេស្ដមេរោគ។ ជាងនេះទៅទៀត ការ​ធ្វើ​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិន​អ្នកជំងឺដឹងថា ពិតជា​ផ្ទុកមេរោគ​អេដស៍​ប្រាកដ​មែន។ លទ្ធផល​វិជ្ជមាន នៃ​ការ​តេស្ដមេរោគ​អេដស៍​ដោយខ្លួន អាច​ជំរុញ​ឲ្យ​អ្នក​ជំងឺ ប៉ុនប៉ង​សម្លាប់​ខ្លួន។

ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវ​ផ្ដល់ប្រឹក្សា​ទាំង​មុន និង​ក្រោយ ដល់​អ្នក​ជ្រើសរើស​តេស្ដមេរោគ​អេដស៍​ដោយ​ខ្លួន​ឯង នៅ​ឯផ្ទះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/opinion/opinion/1664940/HIV-test-kits-good-step#cxrecs_s

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម