backup og meta

ខ្យល់ពុល​នៅ​ថៃ ឈានដល់​កម្រិត​​បង្កជំងឺ​មហារីក

ខ្យល់ពុល​នៅ​ថៃ ឈានដល់​កម្រិត​​បង្កជំងឺ​មហារីក

ខ្យល់​ពុល ក្នុង​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​មុន ឡើង​ដល់​កម្រិត​គ្រោះ​ថ្នាក់​ខ្លាំង ដែល​អាច​បង្កទៅ​ជា​ជំងឺ​មហារីក  ខណៈ​ខេត្ត​ភាគខាងជើង​មួយ​ចំនួន​ទៀត ក៏មាន​កម្រិត​ខ្យល់​ពុល​កើនឡើង​ផងដែរ។ នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​ថៃ។

នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល ប្រទេសថៃ រកឃើញ​ថា ស្រុក​មឿង ក្នុង​ខេត្ត​ឈៀងរ៉ៃ មាន​កម្រិត​ខ្យល់​ពុល​ខ្ពស់បំផុត ១០៥ ​មីក្រូក្រាម/​ម៉ែត្រ​គូប។ ចំណែក​ខេត្ត ផាយ៉ាវ មាន​កម្រិត​ខ្យល់​ពុល ៩០ ​មីក្រូក្រាម/​ម៉ែត្រ​គូប ខេត្ត ឡាំប៉ាង មាន​កម្រិត​ខ្យល់ពុល ៨៦ ​មីក្រូក្រាម/​ម៉ែត្រ​គូប និង​ខេត្ត​ឈៀងម៉ៃ មាន​កម្រិត​ខ្យល់ពុល ៧៣ ​មីក្រូក្រាម/​ម៉ែត្រ​គូប។

កំណើន​កម្រិត​ខ្យល់ពុល កើនឡើងខ្លាំង​ត្រឹម​​រយៈពេល ២​ថ្ងៃ ចុងសប្ដាហ៍​មុន ដោយសារ​មាន​ភ្លើងឆេះព្រៃ។ តាមតួលេខបង្ហាញ​ថា មាន​តំបន់​បំពុល ១៣២​ទីតាំង នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ ដោយ​ច្រើនជាងពាក់​កណ្ដាល នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ។

ខេត្តភាគខាងជើង របស់​ថៃ ប្រឈម​​បញ្ហា​បំពុល រយៈពេល ២ ​ខែ​មក​ហើយ ដោយសារ​កសិករ​ដុត​ព្រៃលើដី​ចម្ការ ដើម្បី​ដាំដុះ​នៅ​រដូវ​ភ្លៀងធ្លាក់​។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា ក្រសួងធនធានទឹក និង​បរិស្ថាន​ថៃ នឹង​ជួប​គ្នា នៅ​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​យន្ដការ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ជាមួយគ្នានេះ អាជ្ញាធរ​ថៃ គ្រោង​បង្កើត​ភ្លៀង​សិប្បនិមិត្ត នៅ​តំបន់​ភាគខាងជើង ដើម្បី​បំបាត់​ខ្យល់ពុល​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/news/environment/1664860/pm2-5-levels-surge-in-chiang-rai

កំណែ​ប្រែបច្ចុប្បន្ន

23/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម