backup og meta

ទៀតហើយ! សាច់គោ​នៅអាមេរិក មាន​មេរោគ ជាង ១០០ ​នាក់កំពុងធ្លាក់ខ្លួន​ឈឺ

ទៀតហើយ! សាច់គោ​នៅអាមេរិក មាន​មេរោគ ជាង ១០០ ​នាក់កំពុងធ្លាក់ខ្លួន​ឈឺ

ប្រុង​ប្រយ័ត្ន​ផង ពិសេស​គ្នាយើង​ចូលចិត្ត​ញ៉ាំ BBQ ព្រោះ​នៅ​អាមេរិក ចាប់តាំង​ពី​ខែ មីនា​ មក មាន​មនុស្សយ៉ាង​ហោច​ណាស់ ១៥៦ ​នាក់ ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​ញ៉ាំសាច់គោ​មាន​ផ្ទុក​មេរោគ Ecoli ។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក ​កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា ២០១៩ បាន​ប្រកាស​ពី​ករណី​ឆ្លង​មេរោគលើ​មនុស្ស​សរុប ១៥៦ នាក់ ក្រោយ​ពលរដ្ឋ​ញ៉ាំ​សាច់​គោមាន​លក់​លើ​ទី​ផ្សារ ប៉ុន្តែ​ពុំ​មាន​ករណី​ស្លាប់​នោះទេ គ្រាន់​តែ​មាន ២០​នាក់ ត្រូវសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ឆ្លងមេរោគ។ ពេល​នេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​ប្រភព​ផ្គត់ផ្គង់​សាច់គោនៅ​តាម​ហាង និង​ភោជនីយដ្ឋាន​នានា បង្ក​ឲ្យ​មនុស្ស​ឈឺ។

យ៉ាង​ណា នៅ​មិន​ទាន់​មាន​ការ​អះអាងបញ្ជាក់ច្បាស់ពីអត្ដសញ្ញាណ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ចែកចាយ ឬក៏ម៉ាក​យីហោសាច់គោទាំង​នោះ​នៅ​ឡើយ។ ការស៊ើបអង្កេត ត្រូវ​គេ​ធ្វើ​ឡើង​ចាប់តាំង​ពី​ថ្ងៃ​ទី២៨ មីនា ពេល​អាជ្ញាធរ​រដ្ឋ Kentuky និង Georgia រាយការណ៍​ករណី​នេះ ទៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ។ ចាប់ពីពេល​នោះមក បញ្ហា​ឆ្លង​មេរោគ​នេះ ៦៥ ករណី កើត​នៅ​រដ្ឋ Kentucky ៤១​ ករណី កើត​នៅ​រដ្ឋ Tennessee និង ៣៣​ ករណី កើត​នៅ​រដ្ឋ Georgia។

ប៉ុន្ដែ​មជ្ឈមណ្ឌល​ដដែល​នេះ មិនណែនាំ​ឲ្យ​ប្រជាជនឈប់​ញ៉ាំសាច់គោ​នោះឡើយ គ្រាន់តែឲ្យ​គោរព​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ ​រួមមាន ចម្អិន​សាច់គោ​ក្នុង​សីតុណ្ហភាព ១៦០ ​អង្សារសេ និងកុំ​ឲ្យ​មាន​សាច់គោឆៅ ប៉ះពាល់​ លាយឡំជាមួយ​​អាហារ​មិនទាន់​ចម្អិន​ផ្សេងទៀត។

អត្ថបទពាក់ព័ន្ធ៖

  • ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី
  • មួយថ្ងៃញ៉ាំ​របស់ទាំងនេះលើស ២០០​ក្រាម ប្រយ័ត្នឆាប់ស្លាប់!

គួរបញ្ជាក់​ថា ការឆ្លង​មេរោគ Ecoli អាច​កើត​មានអំឡុង ៣-៤ ​ថ្ងៃ ក្រោយ​ញ៉ាំ​អាហារ​មាន​ផ្ទុក​មេរោគ​នេះ ហ់ើយរោគសញ្ញាមាន​ដូចជា ឈឺពោះ រាក និង​ក្អួត ខណៈ​ជាធម្មតា មនុស្សឆ្លង​មេរោគ​ភាគ​ច្រើនអាច​ធូរស្រាល​វិញក្នុង​រយៈពេល ១​ សប្ដាហ៍។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.today.com/health/cdc-says-ground-beef-blame-e-coli-outbreak-6-states-t152084

កំណែ​ប្រែបច្ចុប្បន្ន

24/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម