សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធ គ្មានជាតិគីមីណាស់ មិនថា បន្លែផ្លែឈើ ឬអាហារនោះទេ។ ដើម្បីរក្សាសោភ័ណភាព និងអាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃផលិតអាហារដោយបញ្ចូលនូវសារធាតុគីមីផ្សេងៗ ភ្លេចគិតដល់សុខភាពជាធំ។
អាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ដែលយើងតែឮព័ត៌មានមន្ត្រីកាំកុងត្រូលចាប់បាន និងដុតបំផ្លាញចោលជារឿយៗមានដូចជា៖
១- ប្រហិត
ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog សុទ្ធជាសឹងជាអាហារកែច្នៃ ហើយភាគច្រើននាំចូលពីប្រទេសជិតខាង ដែលប្រហិតទាំងនោះត្រូវគេរកឃើញ មានដាក់សារធាតុគីមីធ្វើឲ្យស្វិត និងអាចរក្សាទុកបានយូរ។
២- ស្លាបមាន់-ជើងមាន់
ស្លាបមាន់-ជើងមាន់កសិកម្មដែលនាំចូលពីប្រទេសជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយកវាទៅបំពង អាំង ធ្វើជ្រក់ជាដើម។ តើគ្នាយើងមានដឹងអត់ពពួកស្លាបមាន់ ជើងមាន់ទាំងនេះ ត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល ដើម្បីរក្សាទុកបានយូរ មិនស្អុយ ខូចគុណភាព នៅពេលដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់។
៣- សាច់ក្រក
មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រកក៏មានដាក់សារធាតុគីមីដែរ បើមិនអ៊ីចឹងទេម៉េចនឹងអាចរក្សាទុកបានយូរ រុយមិនរោមនោះ។
៤- មឹកបង្គារ
មឹក និងបង្គារនៅទីផ្សារបច្ចុប្បន្នក៏ប្រើសារធាតុគីមីដែរ ដើម្បីរក្សាឲ្យនៅស្រស់ល្អ ឃើញហើយចង់ទិញភ្លែត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]