backup og meta

កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ

កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ

មនុស្ស​មួយ​ចំនួន​ដែល​លេង​បណ្ដាញ​សង្គម ពេល​ឃើញ​ការ​បង្ហោះ​អ្វី​ទាក់ទិន​នឹង​ការ​បាក់​ទឹក​ចិត្ត តែងតែ​យល់​ថា ខ្លួនឯង​រាល់​ថ្ងៃ​នេះក៏​​កំពុង​ប្រឈម​មុខ​នឹង​រឿង​បែប​នោះ​ដែរ។ តែ​បើ​មាន​សញ្ញា​ទាំង​នេះ យើង​កំពុងតែ​យល់​ច្រឡំ​ហើយ ព្រោះ​វា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ នៃ​ការ​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​  បាន​ឲ្យ​ដឹង​ថា បើ​យើង​មាន​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ មិនមែន​ជា​ការ​បាក់​ទឹក​ចិត្ត​អ្វី​ឡើយ ហើយ​​វា​នឹង​បាត់​ទៅ​វិញ​យ៉ាង​យូរ​ ១ សប្ដាហ៍​ក្រោយ​ប៉ុណ្ណោះ។

១- ជួប​បញ្ហា​ក្នុង​ជីវិត​រស់នៅ ​ដែល​ជា​ទូទៅ​នរណា​ៗ​ក៏​គេច​មិន​ផុត ធ្វើឲ្យ​មាន​អារម្មណ៍​សោកសៅ តែ​មួយ​រយៈ​ក្រោយ​ក៏​បាត់​ បន្ទាប់​មក​អារម្មណ៍​ក៏​ស្រួល​ឡើង​វិញ។ បែប​នេះ​គេ​ហៅ​ថា​ប្រតិសកម្ម​ធម្មតា​របស់​អារម្មណ៍។

បាក់ទឹកចិត្តHello_គ្រូពេទ្យ

២- ឃើញ​គេ​ជួប​រឿង​មិន​ល្អ​អ្វី​មួយ ក៏​គិត​ថា​វា​ដូច​នឹង​រឿង​ខ្លួន​ឯង​ដែរ ទាំង​ដែល​ការ​ពិត​វា​​គ្រាន់តែ​ស្រដៀង​ប៉ុណ្ណោះ ឬ​ដូច​មួយ​ផ្នែក​តូច​ណាសោះ។

៣- អ្នក​ខ្លះ​ពេល​ឃើញ​មិត្តភ័ក្ដិ (Friend) ក្នុង​បណ្ដាញ​សង្គម​ខូចចិត្ត​​រឿង​បាក់​ទឹកចិត្ត ឬ​តូច​ចិត្ត​ ខំ​ធ្វើ​ខ្លួន​ឲ្យ​ដូច​គេ​ជា​ការ​លេង​កម្សាន្ត។

ប៉ុន្តែ​ប្រសិនបើ​រាល់ថ្ងៃ​យើង​តែង​មាន​អារម្មណ៍​បែប​នោះ​មិន​ឈប់ វា​ក៏​អាច​វិវត្ត​ជា​ជំងឺ​ផ្លូវ​ចិត្ត​បាន​ដែរ ព្រោះ​គ្មាន​ដំណោះស្រាយ​ណា​មួយឲ្យ​អារម្មណ៍​បាន​ប្រសើរ​ឡើង​វិញ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម