backup og meta

ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន

ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន

កាល​ពី​ដើមស្រីៗទើប​សម្រាល​កូន​រួច ចាស់​ៗ​តែង​ឲ្យ​អាំង​ភ្លើង ដោយ​គេង​នៅ​លើ​គ្រែ ដែល​​នៅ​​ខាងក្រោម​​​​មាន​​ចង្ក្រាន​ឧស-​ធ្បូង​កំពុង​តែ​ឆេះ ឬ​មាន​រងើក​ភ្លើង  ដើម្បី​ឲ្យ​​ឆាប់​​ឆ្អិន​​សរសៃ មិន​​ទាស់ និង​ឆាប់​សុខភាព​រឹងមាំ​ឡើង​វិញ។

តែ​សម្រាប់​ពេល​បច្ចុប្បន្ន​វិញ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ស្រី​ៗ​ដែល​ទើប​ឆ្លង​សម្រាល​កូន​រួច​អាំង​ភ្លើង​ទៀត​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់​ៗ​ដែល​សម្រាល​កូន​ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ​មក​លេប​ជំនួស​វិញ​ដូចជា វីតាមីន​ C កាល់ស្យូម ជាតិ​ដែក ដើម្បី​ជួយ​ជា​កម្ដៅ​ក្នុង​ខ្លួន និង​ជួយ​កុំឲ្យ​ស្លេកស្លាំង។

ការអាំងភ្លើងក្រោយសម្រាលHello_គ្រូពេទ្យ

មូលហេតុ​ដែល​ធ្វើឲ្យ​ចាស់​ៗ​​យើង​តម្រូវ​ឲ្យ​អាំងភ្លើង​ពេល​សម្រាល​កូន​រួច ព្រោះ​ពីដើម​មាន​អ្នក​សម្រាល​នៅ​តាម​ព្រៃ ពេល​ធ្លាក់​ខ្យល់ ចុះ​ត្រជាក់ ឬ​ក្នុង​ខែ​ភ្លៀង ខែ​រងា ដូចនេះ​ហើយ​ទើប​រាងកាយ​ម៉ាក់​ៗ​ត្រូវការ​កម្ដៅ​ឧណ្ហៗ ដើម្បី​មិន​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ដោយសារ​ពេល​ត្រជាក់។

ចំពោះ​មូលហេតុ​ដែល​ពេទ្យ​តែងតែ​ជំទាស់​មិន​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួចអាំង​ភ្លើង ព្រោះ​ការ​ធ្វើ​បែប​នោះ​មាន​ផ្សែង សម្បូរ​កាបូនម៉ូណូអុកស៊ីត​​​ C O ទៅ​ប៉ះ​នឹង​គ្រាប់​ឈាម គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ ហើយ​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ពុល​ដោយសារ​ផ្សែង​នោះ​ផង និងធ្វើឲ្យ​ហូរ​ទឹក​ភ្នែក​ឥត​ឈប់​ឈរ ពិសេស​ស្បែក​អាច​ខ្លោចដោយសារ​ភ្លើង។

អត្ថបទពាក់​ព័ន្ធ៖ មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម