backup og meta

វៀតណាម វ៉ាដាច់ ថៃ និងកម្ពុជា ឈរជាប្រទេសក្តៅបំផុត​ក្នុង​តំបន់

វៀតណាម វ៉ាដាច់ ថៃ និងកម្ពុជា ឈរជាប្រទេសក្តៅបំផុត​ក្នុង​តំបន់

នៅ​ខ្មែរក្បែរ ៤០អង្សារសេ ទ្រាំសឹង​មិនបាន ស្រាប់​តែ ថៃ ចង់​ប្រជែង ប្រកាស​អាសន្ន​កម្តៅនឹង​ឡើងដល់ ៤៣ អង្សារសេក្នុងសប្តាហ៍​នេះ ប៉ុន្តែ​ស្ងាត់ៗវៀតណាម ដណ្តើម​កំពូលតារាង ចេញ​មុខប្រកាស តំបន់មួយចំនួន​កំពុង​ប្រឈម​បញ្ហា​រលកកម្តៅខ្លាំង ដោយ​កន្លែង​ខ្លះ​កើនសីតុណ្ហភាពដល់​ទៅ ៤៣,៤ អង្សារសេ។

សីតុណ្ហភាព​ក្តៅខ្លាំង កើតឡើង​នៅ​តាម​តំបន់​ជាច្រើន ក្នុង​ប្រទេស​វៀតណាម ដោយ​ត្រូវ​ចាត់ទុក​ជាអាកាស​ធាតុ​ក្តៅ​អាក្រក់​បំផុត​មិនធ្លាប់ជួប សម្រាប់​ប្រទេស​ស្ថិត​នៅ​ខាង​កើត​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​មួយ​នេះ ខណៈស្រុក Huong Khe ខេត្ត Ha Tinh ដែលពីមុន មាន​សីតុណ្ហភាព ជា​មធ្យម ត្រឹម ៣២​អង្សារសេ បានឡើង​កម្តៅ​ដល់​ទៅ ៤៣,៤ អង្សារសេ កាលពីចុងសប្តាហ៍មុន។ សេចក្តីរាយការណ៍ ពី​​ទីភ្នាក់ងារ​ឧតុនិយម​បារាំង Meteo France។

ក្រៅពី​ខេត្ត Ha Tinh រលកកម្ដៅ កើនឡើងដល់ ៣៧,៧​អង្សារសេ នៅ​ក្រុង Da Nang និង ៤០,៥​អង្សារសេ នៅ​ក្រុង Hue ចំណែកទី​ក្រុង ហូជីមីញ មាន​សីតុណ្ហភាព ៣៥​អង្សារសេ កាលដើម​សប្ដាហ៍​នេះ។

ពលរដ្ឋ​ក្នុង​ទីក្រុង Hue អះអាងថា ពួកគេ​ពិបាក​ដក​ដង្ហើម ពេលសីតុណ្ហភាព​ក្តៅ​បែបនេះ ហើយ​សីតុណ្ហភាព នាពេល​ព្រឹក ក៏ក្តៅ​ដល់​ទៅ​ជាង ៣០​អង្សារសេ ដូចគ្នា។ ចំណែក​ តាមមន្ទីរពេទ្យ​នានា ក្នុង​ក្រុងហូជីមីញ កំណើន​កុមារ និង​មនុស្ស​ចាស់ ចូល​ទៅសម្រាក​​ព្យាបាល កើន​ឡើង​យ៉ាង​គំហុក ក្រោយសីតុណ្ហភាពបន្ត​កើន​ឡើង​ជា​លំដាប់។

រលកកម្តៅកើនឡើង​ខ្លាំងនៅ​វៀតណាម

អត្ថបទពាក់ព័ន្ធ៖

អ្នកជំនាញ​ខាង​អាកាសធាតុ ព្រមាន​ថា វៀតណាម នឹង​ជួយបរលក​កម្ដៅ​ខ្លាំងជាង​នេះ​ទៀត នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://e.vnexpress.net/news/news/vietnam-experiences-its-hottest-temperature-ever-3913738.html

កំណែ​ប្រែបច្ចុប្បន្ន

26/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម