backup og meta

ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ

ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ

ចំណី​ចំណុក​គឺ ជា​រឿង​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំងបែប​នេះ។ ខាងក្រោម​នេះ​ជា​ពពួក​អាហារ​ដែល​យើងមិន​ត្រូវ​ឲ្យ​កូន​តូចៗ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្វះជាតិ​ទឹក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ​ទៅ​ជា​រាក ឬ​ក្អូតចង្អោរ។

១- អាហារ​ហឹរ

កូន​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ត្រូវការ​អាហារ​មាន​ជីវជាតិ កាលណា​ញ៉ាំ​ពពួក​អាហារ​ហឹរ​វា​មិន​ជួយ​ដល់​ការ​លូតលាស់​ទេ គឺ​ងាយ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ទៅ​វិញ។

២- អាហារ​ក្តៅ ឬខ្លាញ់

មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង ហើយ​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្តៅៗ​ ថែមមានជាតិខ្លាញ់ទៀត ពិសេស​ពពួក​អាហារ​បំពង កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន។

៣- អាហារត្រជាក់ខ្លាំង

ក្តៅ​ខ្លាំងបែប​នេះ ទាំង​ក្មេងទាំងចាស់ ច្បាស់ជាចង់ញ៉ាំរបស់ត្រជាក់ៗហើយ តែបើមិនចង់មានបញ្ហា​សុខភាព ម៉ាក់ប៉ាមិនត្រូវឲ្យកូនញ៉ាំទឹក អាហារ ឬនំចំណីណាដែលត្រជាក់ខ្លាំង ដូចជាទឹកកក ទឹកកកឈូស ឬការ៉េមនោះទេ។

៤-អាហារផ្អែមខ្លាំង

កូន​ក្មេង​១០​ទាំង​១០ ចូលចិត្ត​ចំណីផ្អែមៗ តែ​យើង​ក៏គួរ​​កំណត់ ឬ​ជ្រើសរើស​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ​តិច មិនសូវ​ផ្អែម​ខ្លាំង​ឲ្យ​កូន​ញ៉ាំ ទើប​រាងកាយ​កូន​មិន​បាត់បង់​ជាតិ​ទឹក។

៥-អាហារកំប៉ុង

អាហារ ឬភេសជ្ជៈកំប៉ុង​មិន​សម្បូរ​សារធាតុ​ចញ្ចឹម​នោះ​ទេ ផ្អែម​ក៏​ផ្អែម ឯ​ខ្លះ​ទៀត​មាន​ជាតិ​ហ្គាស ឬ​មាន​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ វា​មិនល្អ​ចំពោះ​សុខភាព​ក្មេង​ទេ ដូច្នេះ​កុំ​ឲ្យ​កូន​ញ៉ាំ​អី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម