backup og meta

អត់អនាម័យ! មួយឆ្នាំៗ អាអូនតូច​ប្រុសៗនៅ​ប្រេស៊ីលខ្ទង់ពាន់​នាក់ ត្រូវកាត់​ចោល

អត់អនាម័យ! មួយឆ្នាំៗ អាអូនតូច​ប្រុសៗនៅ​ប្រេស៊ីលខ្ទង់ពាន់​នាក់ ត្រូវកាត់​ចោល

ប្រយ័ត្នផង​ប្រុសៗគ្នា​យើង “អនាម័យដើម្បីសុខភាព’ ពាក្យ​នេះ​មាន​តាំង​ពី​នៅបឋមសិក្សាម្ល៉េះ គ្មាន​អនាម័យ​ គឺមាន​គ្រោះថ្នាក់ ជាក់​ស្តែង​នៅប្រេស៊ីល ប្រុសៗដល់​ទៅ ១.០០០នាក់ ត្រូវកាត់​អាអូនតូច​ចោល រៀងរាល់​ឆ្នាំ ដោយសារ​អត់អនាម័យ។ 

ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បាន​លើកឡើង​ពី​បញ្ហា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​រដ្ឋធានី Brasilia ក្រោយ​ទស្សនកិច្ច​នៅ​ក្រសួងអប់រំរួច។ លោក​ថា “នៅ​ប្រេស៊ីល យើងមាន​ករណី​កាត់​ប្រដាប់​ភេទ​ប្រុស ១.០០០នាក់/ឆ្នាំ ដោយសារ​ខ្វះ​ទឹក និង​សាប៊ូ“។ ចំណែក​សមាគម​សិក្សាពី​តម្រង់នោម នៅ​ប្រេស៊ីល ក៏​បញ្ជាក់​ពី​តួលេខដូចគ្នា​នេះ​ដែរ។ ប្រុសៗជាច្រើន ត្រូវបង្ខំកាត់​ប្រដាប់ភេទ​ចោល ដោយសារ​ឆ្លងមេរោគ​មិនអាច​ព្យាបាល​បាន រួមមានទាំង​មហារីក និង​មេរោគ​អេដស៍។

ប្រធានាធិបតី​រូប​នេះ បន្ថែម​ថា រដ្ឋាភិបាល​ នឹង​ចាប់ផ្ដើម​ធ្វើការជាមួយ​ប្រុសៗ​រងគ្រោះ ដើម្បី​ជួយ​ឲ្យ​យល់ដឹង​បន្ថែម​ពី​គ្រោះថ្នាក់ដោយ​សារ​កង្វះ​អនាម័យ។

យោងតាម​សមាគម​មហារីក​អាមេរិក អនាម័យ​ប្រដាប់​ភេទ ជាកត្ដា​សំខាន់​ជួយ​បង្ការ​មហារីក​លិង្គ ក្នុង​ចំណោម​ប្រុសៗ​មិន​កាត់ចុង។ ការសិក្សា​ជាច្រើន រកឃើញ​ថា ប្រុសៗ​កាត់ចុង មាន​ភាព​ប្រឈម​តិច ទៅនឹង​ការ​កើត​ជំងឺ ដោយសារ​វាជួយ​បង្ការ​កើតមាន​សារធាតុ Smegma។

អត្ថបទពាក់ព័ន្ធ៖

យោងតាម​វិទ្យាស្ថាន​មហារីក Dana-Farber មហារីក​លិង្គ ជាជំងឺកម្រ និង​កើតលើ​ប្រុសៗ ១/១០​ម៉ឺន​នាក់ នៅ​អាមេរិកខាងត្បូង និង​អឺរ៉ុប។ ការព្យាបាល​ជំងឺ អាស្រ័យ​លើ​ទំហំ​ផលប៉ះពាល់ និង​ការ​រីកធំនៃ​ដុំមហារីក។ ការវះកាត់​យក​កោសិកា​មហារីក​ចេញ ជាជម្រើស​មួយ​ក្នុង​ការព្យាបាល។

ប្រសិនបើមហារីក ស្ថិតនៅ​ដំណាក់កាល​ដំបូង ប្រុសៗ ចាំបាច់កាត់ស្បែក ឬផ្នែក​ខ្លះ នៃ​លិង្គ។ ប្រសិនបើ​ស្ថិតនៅ​ដំណាក់កាល​ធ្ងន់ធ្ងរ ប្រុសៗ ចាំបាច់កាត់​ប្រដាប់ភេទ​ចោលទាំង​អស់តែម្ដង។ នេះបើតាម​របាយការណ៍​ស្រាវជ្រាវ​មហារីក​របស់​ចក្រភព​អង់គ្លេស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-6961763/Brazils-Bolsonaro-shocked-high-number-penis-amputations.html

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម