ចង់ចេញក្រៅ នៅខែក្ដៅដូចរាល់ថ្ងៃនេះ ចាំបាច់ស្លៀកពាក់ខោអាវឲ្យជិតៗ ជួនកាលប្រើក្រែម និងឡេ ដើម្បីការពារកម្ដៅថ្ងៃទៀត សម្រាប់ស្រីៗសាច់ស រលោងស្អាត។ តែការប្រើប្រាស់ក្រែម និងឡេដូច្នេះ គួរពិចារណាឡើងវិញ ដោយសារមានជាតិគីមីប៉ះពាល់ដល់អ័រម៉ូន។
ទិន្នន័យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បង្ហាញថា ជាតិគីមីមានក្នុងក្រែម ឬឡេការពារកម្ដៅថ្ងៃ ជ្រាបចូលក្នុងរាងកាយមនុស្សកម្រិតខ្ពស់ បានទៅបង្អាក់ដល់អ័រម៉ូននានា។ ជាតិគីមីទាំងនោះ មានដូចជា Oxybenzone, Avobenzone និង Octotcrylene។ ម៉ូលេគុលនៃជាតិគីមីទាំងនេះ មានទម្រង់ជាចង្កោម មានមុខងារស្រូបពន្លឺ និងអាចជ្រាបចូលទៅក្នុងកោសិកា។
រដ្ឋបាលដដែលនេះ សិក្សាលើមនុស្ស ២៤នាក់ ដោយឲ្យពួកគេលាបក្រែម និងឡេ លើ ៣/៤ នៃរាងកាយរបស់ពួកគេ ចំនួន ៤ដង/ថ្ងៃ អស់រយៈពេល ៤ថ្ងៃ។ បន្ទាប់មក ជោះយកឈាមពីអ្នកចូលរួមក្នុងការសិក្សាម្នាក់ៗ ទៅពិនិត្យមើល។ លទ្ធផល រកឃើញថា កម្រិតជាតិគីមី Oxybenzone, Avobenzone, Octocrylene និង Ecamsule កើតឡើងនៅក្នុងសរសៃឈាម។
- លាបម្សៅ ឬឡេលាយ សលឿនដូចចិត្ត តែមានផលប៉ះពាល់ច្រើនណាស់
- ស្រីៗមានផ្ទៃពោះ បើប្រើស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]