backup og meta

ផ្សែងពុលនៅ​ថៃ បង្ក​​ជំងឺ​ផ្លូវដង្ហើម ៣​ប្រភេទ បើ​គ្នា​យើង​ទៅ​លេង​ប្រយ័ត្នផង

ផ្សែងពុលនៅ​ថៃ បង្ក​​ជំងឺ​ផ្លូវដង្ហើម ៣​ប្រភេទ បើ​គ្នា​យើង​ទៅ​លេង​ប្រយ័ត្នផង

បញ្ជាក់​កាន់តែ​ច្បាស់ហើយ! ផ្សែងពុល នៅ​ខេត្ត​ ចំនួន ៥  (តែ​អត់​មាន​បាងកក​ទេ) ​ភាគខាងជើង ​​ថៃ បង្ក​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ៣​ប្រភេទ គឺ​ជំងឺ​ហឺត មហារីក​សួត និង​ស្ទះសួត​រ៉ាំរ៉ៃ (COPD)។ 

ការបញ្ជាក់​នេះ ធ្វើឡើង​ដោយ​ក្រុមអ្នកស្រាវជ្រាវ Suchunya Aungkulanon ក្នុង​ប្រទេស​ថៃ ដោយ​ព្រមាន​ថា ការ​គំរាមកំហែង​សុខភាព​ពី​ផ្សែង និង​ខ្យល់​ពុល គឺមាន​ពិត​មែន។ ទោះលទ្ធផល​ការសិក្សា មិន​បញ្ជាក់​ពី​ភាព​ជាប់​ពាក់ព័ន្ធ​គ្នារវាង អត្រា​អ្នក​ស្លាប់ ជាមួយ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ ក៏​ការសិក្សា​នេះ រកឃើញ​ថា ជំងឺ​ផ្លូវ​ដង្ហើម បណ្ដាល​មក​ពី​ភាព​ធ្ងន់ធ្ងរ នៃ​ខ្យល់ពុល។

វេជ្ជបណ្ឌិត Chanchai Sittipunt សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ Chulalongkorn បញ្ជាក់​ថា លទ្ធផល​សិក្សា គួរឲ្យ​ចាប់អារម្មណ៍ ដោយ​វា​បង្ហាញ​ភស្ដុតាង​ថា ផ្សែង​ពុល​ក្នុង​តំបន់ ប៉ះពាល់​សុខភាព​ប្រជាជន ហើយ​ការសិក្សា​បន្ថែម​ទៀត ចាំបាច់​ធ្វើឡើង​បន្ដ​ទៀត ដើម្បី​ស្វែងរក​កត្ដា​នីមួយៗ នាំ​ឲ្យ​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់ ដោយ​ជំងឺ​ផ្លូវដង្ហើម​ទាំង​នេះ។ លោក​បន្ដ​ថា អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ គួរ​ស្វែងរក​មធ្យោបាយ ដើម្បី​ការពារ​ប្រជាជន​ពី​ផ្សែងពុល និង​បង្ការ​ការគំរាមកំហែង​សុខភាព​រយៈពេល​វែង ពី​បញ្ហា​ផ្សែងពុល​នេះ។

គួរបញ្ជាក់​ថា ខេត្ត របស់​ថៃ កំពុង​ជួប​ខ្យល់​ពុល មាន​ដូចជា ខេត្ត​ឈៀងម៉ៃ ខេត្ត​ភ្រែ (Phrae) ខេត្ត​ឡាំប៉ាង (Lampang) ខេត្ត​ឈៀងរ៉ៃ (Chiang Rai) និង​ខេត្ត​ណាន (Nan)។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.nationmultimedia.com/detail/national/30369008

កំណែ​ប្រែបច្ចុប្បន្ន

08/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម