backup og meta

អ្នក​ចូលចិត្ត​កាហ្វេ និង​ស្រា មិនមែន​ដោយសារ​រសជាតិ​​ទេ តែ​មាន​ហេតុផល​ ១ទៀត

អ្នក​ចូលចិត្ត​កាហ្វេ និង​ស្រា មិនមែន​ដោយសារ​រសជាតិ​​ទេ តែ​មាន​ហេតុផល​ ១ទៀត

ព្រឹកឡើង​មិនទាន់ គ្នាយើង​ខ្លះ ច្បាស់ជា​នឹកមុនគេ និង​ទៅរក​កាហ្វេ​ដាក់មួយ​ភ្លាម ជួនកាល​មុន​បាយ​ព្រឹក​ទៀត​ណោះ ហើយ ខ្លះទៀត ល្ងាចឡើង ក៏ច្រើនតែ​ហៅ​ទៅ​ជុំៗគ្នា រកស្រាបៀរ ១ ឬ ២​យួរ កាត់ស្ដ្រេស​ការងារ ពេល​ថ្ងៃ។ តែ​មនុស្ស​ចូលចិត្ត កាហ្វេ និង​ស្រាបៀរ មិនមែន​ដោយសារ​រសជាតិ​របស់​វា​នោះទេ។

អ្នកវិទ្យាសាស្រ្ត នៅ​សាកលវិទ្យាល័យ Northwestern របស់​សហរដ្ឋអាមេរិក ធ្វើការ​សិក្សា​មួយ និង​រកឃើញ​ថា មនុស្ស​ចូលចិត្ត​កាហ្វេ និង​ស្រា មិនមែន​ដោយសារ​រសជាតិ​នោះទេ តែ​ដោយសារ​របៀប​ដែល​កាហ្វេ និង​ស្រា ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍។

ការសិក្សា​នេះ អ្នកស្រាវជ្រាវ សិក្សា​លើ​ហ្សែន​ទាំងមូល ពាក់ព័ន្ធ​ជាមួយ​ការ​ញ៉ាំ​ភេសជ្ជៈ​ល្វីង និង​ភេសជ្ជៈ​ផ្អែម និងស្វែងរក​បម្រែបម្រួល​ក្នុង​ហ្សែន​រសជាតិ ដែល​អាច​បកស្រាយ​ពី​ភេសជ្ជៈ​ចំណូលចិត្ត​របស់​មនុស្ស​។ លទ្ធផល បង្ហាញ​ថា ចំណូល​ចិត្ត​ភេសជ្ជៈ​រសជាតិ​ល្វីង ឬ​ផ្អែម មិន​អាស្រ័យ​លើ​បម្រែបម្រួល​ហ្សែន​រសជាតិ​ទេ ប៉ុន្ដែ​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខណៈ​ចិត្តសាស្ត្រ នៃ​ភេសជ្ជៈ

ការសិក្សា​នេះ ធ្វើឡើង​លើ​មនុស្ស ៣៣៦.០០០​នាក់ ដោយ​ប្រមូល​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខាភិបាល​ចក្រភព​អង់គ្លេស Biobank។

លោកស្រី Marilyn Cornelis សាស្ត្រាចារ្យ នៅ​សាលា​ឱសថ Feinberg នៃ​សាកលវិទ្យាល័យ Northwestern បញ្ជាក់​ថា ហ្សែន​កំណត់​ចំណូលចិត្ត ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ផ្សំ​ជាលក្ខណៈ​ចិត្តសាស្ត្រ នៅ​ក្នុង​ភេសជ្ជៈ។ ដូច្នេះ​ហើយ មនុស្ស ចូលចិត្ត​របៀបដែល​កាហ្វេ និង​ស្រា ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍។ នេះជាមូលហេតុ ដែល​ពួកគេ​ផឹកវា មិនមែន​ដោយសារ​រសជាតិ​នោះទេ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://indianexpress.com/article/lifestyle/health/people-love-coffee-beer-for-buzz-not-taste-study-5708589/

កំណែ​ប្រែបច្ចុប្បន្ន

08/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម