backup og meta

រួមភេទ​អត់​សុវត្ថិភាពនៅ​ថៃ ឥឡូវ​មាន​អ្នកកើត​​ស្វាយ ច្រើន​ដល់​កម្រិត​ប្រកាស​អាសន្ន

រួមភេទ​អត់​សុវត្ថិភាពនៅ​ថៃ ឥឡូវ​មាន​អ្នកកើត​​ស្វាយ ច្រើន​ដល់​កម្រិត​ប្រកាស​អាសន្ន

ជំងឺ​ស្វាយ (Syphilis) ជាប្រភេទ​ជំងឺ​កាមរោគ ឆ្លង​តាមរយៈ​ការ​រួមភេទ ឈាម ការប្រើប្រាស់​បន្ទប់​ទឹក​រួមគ្នា និង​ពីម្ដាយ​ទៅ​កូន។ ពេល​នេះ យុវជន​ថៃក្មេងៗ  មាន​ផ្ទុក​ជំងឺ​នេះ កើនឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ហើយ​មូលហេតុ​ចម្បង​ គឺ​ដោយ​សារទម្លាប់​រួមភេទអត់​សុវត្ថិភាព។

លោក Suwanchai Wattanayingcharoenchai ប្រធាន​នាយកដ្ឋាន​បង្ការ​ជំងឺរបស់​ថៃ បញ្ជាក់​ថា ទិន្នន័យ​បង្ហាញ​ថា ការឆ្លងជំងឺស្វាយ​ក្នុង​ចំណោម​យុវជនអាយុពី ១៥-២៤ ​ឆ្នាំ កើនឡើងជិត ៣៧% បើធៀប​នឹង​ឆ្នាំ​មុន។ ការ​កើនឡើង​នេះ ដោយសារ​ការ​ទម្លាប់​រួមភេទ​មិនមាន​សុវត្ថិភាព ហើយ​ក៏ជា​កត្ដាធ្វើ​ឲ្យ​ការ​កាត់បន្ថយ​ការឆ្លង​ជំងឺ​អេដស៍ មិន​អាច​ជោគជ័យ​ផងដែរ។ លោក​លើកឡើង​ថា ការ​កើនឡើង​នេះ ក៏អាច​កំណត់​ថា យុវជន​ថៃខ្វះ​ការ​យល់ដឹង​ពី​ការ​រួមភេទ​ប្រកប​ដោយ​សុវត្ថិភាព។

លោក​បន្ដ​ថា យុវជនថៃ​ក្មេងៗ​មាន​សកម្មភាព​ផ្លូវភេទ​ច្រើន ហើយ​តាម​ការ​ស្ទង់មតិដោយ​នាយកដ្ឋានរបស់​លោក មាន​ប្រមាណ ៣០% មិន​ប្រើ​ស្រោម​អនាម័យ​នោះទេ។

គួរបញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ស្វាយមាន​រោគ​សញ្ញា​ហើម​ឈឺ​ក្បាល​លិង្គ និង​រមាស់ តែ​ជំងឺ​នេះអាច​ព្យាបាល​ជា​សះស្បើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/news/general/1674248/ddc-warns-of-syphilis-upswing

កំណែ​ប្រែបច្ចុប្បន្ន

09/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម