backup og meta

​ទម្លាប់​​​​អង្គុយ​យូររាប់​ម៉ោងក្នុងមួយថ្ងៃៗ​ អាច​ប្រឈម​នឹង​ជំងឺទាំងនេះ

​ទម្លាប់​​​​អង្គុយ​យូររាប់​ម៉ោងក្នុងមួយថ្ងៃៗ​ អាច​ប្រឈម​នឹង​ជំងឺទាំងនេះ

ប្រជាពលរដ្ឋ​អាមេរិក​​​​ភាគ​ច្រើន​​ចូល​ចិត្ត​ចំណាយ​ពេល​អង្គុយ​​យូរ​ៗ​ ដែល​បង្កើន​ហានិភ័យ​​ ភាព​ធាត់​ខ្លាំង ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះ​ដូង​ និង​មហារីក​​។​ នេះ​បើ​តាម​​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន​​សហរដ្ឋអាមេរិក​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​​ទៅ​លើ​​ទិន្នន័យ​​ពី​មនុស្ស​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ ដែល​បាន​ស្ម័គ្រ​​ចិត្ត​​ក្នុង​ការ​ស្ទង់​មតិ​​​ស្រាវជ្រាវ​​នៃ​វិទ្យាស្ថាន​​​សុខភាព​​ជាតិ​ពី​ឆ្នាំ​២០០១​ដល់​​ឆ្នាំ​២០១៦។ ការ​សិក្សា​បាន​ពិនិត្យ​លើ​​​​មនុស្ស​តាម​ចំណាត់​ថ្នាក់​អាយុ​ពី ៥​ទៅ​១១​ឆ្នាំ វ័យ​ជំទង់​ពី​១២​ទៅ​១៩​ឆ្នាំ ២០​ទៅ​៦៤​ឆ្នាំ និង​​មនុស្ស​ចាស់​ពី​៦៥ឆ្នាំ​​​ឡើង​។

អត្ថបទពាក់ព័ន្ធ៖

លទ្ធ​ផល​ស្រាវ​ជា្រវ​បាន​បង្ហាញ​ថា រយៈ​ពេល​​សរុប​ជា​មធ្យម​​នៃ​ទម្លាប់​អ្នក​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​អង្គុយ​ជា​ប្រចាំ​ថ្ងៃ​នោះ​គឺ​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​​ពី​៥​ទៅ​៦​​ម៉ោង​សម្រាប់​​យុវជន​វ័យ​ជំទង់​។ ទិន្នន័យ​​​ស្រាវជ្រាវ​ដដែល​​ក៏​បាន​បង្ហាញ​ថា ពេល​ភាគ​ច្រើន​ដែល​ពួក​គេ​ចំណាយ​ពេល​អង្គុយ​រាប់​ម៉ោង​នោះ​ គឺ​ការ​មើល​ទូរទស្សន៍ ​ចំណាយ​​ពេល​មុខ​​អេក្រង់​ទូរស័ព្ទ​ និង​អង្គុយ​សិក្សា​យូរ​ម៉ោង​។

​ព្រឹត្តិប័ត្រ​របស់​​​សមាគម​វេជ្ជសាស្រ្ត​អាមេរិក​ក៏​​​បាន​បង្ហាញ​ថា ទម្លាប់​អង្គុយ​យូរ​​របស់​ពលរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ជា​ពិសេស​​ការ​បន្ត​​ចំណាយ​ពេល​​​មុខ​អេក្រង់​កុំព្យូទ័រ​នា​ក្រោយ​ពេល​សម្រាក​ពី​​ម៉ោង​ធ្វើ​ការ​ ឬ​ម៉ោង​សិក្សា​​ជាប់​ពី​​៣​ឬ​៤​ម៉ោង​បន្ថែម​។ ដូច​ដែល​បាន​​បញ្ជាក់​ពី​ខាង​លើ ទម្លាប់​​អសកម្ម​​នៅ​មួយ​កន្លែង​បែប​នេះ ​អាច​បង្ក​ហានិភ័យ​ច្រើន​ជា​ច្រើន​ផ្នែក​​​​ចំពោះ​សុខភាព ដូច​នេះ​​នាយកដ្ឋាន​សេវា​សុខភាព​​សហរដ្ឋអាមេរិក​ក៏​បាន​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ ព្យាយាម​ចំណាយ​ពេល​​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ ដើម្បី​កាត់​បន្ថយ​ទម្លាប់​អង្គុយ​យូរ​​រាប់​ម៉ោង​។

អត្ថបទពាក់ព័ន្ធ៖​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​

​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-05/04/c_138032846.htm

កំណែ​ប្រែបច្ចុប្បន្ន

16/01/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jan 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម