backup og meta

កំណើ​ន​អ្នកផឹកស្រា កើនឡើង ៧០% ពិសេស​នៅ​អាស៊ី

កំណើ​ន​អ្នកផឹកស្រា កើនឡើង ៧០% ពិសេស​នៅ​អាស៊ី

មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ អត្រាអ្នក​ផឹកស្រា ស្របៀរ ទូទាំង​ពិភពលោក កើនឡើងដល់​ទៅ ៧០% ហើយនៅ​អាស៊ី ផឹកកាន់តែ​ច្រើនជាង​មុន ប៉ុន្តែ​នៅ​អឺរ៉ុប បែរ​ជាផឹក​កាន់តែ​តិចជាង​មុន។

ការ​រកឃើញ​នេះ គឺតាមរយៈ​ការសិក្សា​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Medical News Today ដោយ​អ្នកស្រាវជ្រាវ ព្រមាន​ពី​គ្រោះថ្នាក់​ដោយ​សារ​ផឹកស្រា​កាន់តែច្រើនឡើង​ និង​អំពាវនាវ​ឲ្យ​រៀបចំ​គោលនយោបាយជាចាំបាច់​ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ។

ការសិក្សា​នេះធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត និង​សារធាតុ​ញៀនរបស់​កាណាដា សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ Technische Universitat Dresden របស់​អាល្លឺម៉ង់។ អ្នកស្រាវជ្រាវវិភាគ​លើ​ទិន្នាការ​ផឹកស្រា នៅ​ប្រទេស​ចំនួន ១៨៩ ពី​ឆ្នាំ​១៩៩០-២០១៧ និង​ប៉ាន់ស្មាន​អត្រា​នេះ ទៅ​ឆ្នាំ​២០៣០ ខាងមុខ។

ឆ្នាំ​ ១៩៩០ ចំនួន​ស្រាមនុស្សផឹក​ក្នុង​មួយឆ្នាំ​មាន​ត្រឹម​តែ​​ ២០.៩៩៩​លាន​លីត្រ ប៉ុន្តែ​ឆ្នាំ ​២០១៧ កើន​ឡើង​ដល់​ទៅ ៣៥.៦៧៦ ​លាន​លីត្រ។

មុន​ឆ្នាំ​១៩៩០ ការផឹកស្រា​ច្រើន មាន​តែនៅ​ក្នុង​ប្រទេស​​ចំណូល​ខ្ពស់ ដូចជា ​សហភាព​អឺរ៉ុប ប៉ុន្ដែ​និន្នាការ​នេះ បាន​ផ្លាស់ប្ដូរ ដោយ​វា​បាន​កើតមាន​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​វិញ ដូចជា ចិន ឥណ្ឌ វៀតណាម និងតំបន់​អាស៊ីអាគ្នេយ៍។ នៅ​អឺរ៉ុប មនុស្ស​ចាស់ផឹកស្រា ថយ​ចុះ ១២% ពី ១១,២ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១០ មកនៅ​ត្រឹម ៩,៨​ លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១៧។ ចំណែក​នៅ​អាស៊ីអាគ្នេយ៍​វិញ កើនឡើង ៣៤% ពី ៣,៥ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ​ ២០១០ ទៅ ៤,៧ ​លីត្រ/ឆ្នាំ នៅ​ឆ្នាំ ​២០១៧។

ផឹកស្រា Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

អ្នកស្រាវជ្រាវ ប៉ាន់ស្មាន​ថា ការផឹកស្រាក្នុងមួយ​ឆ្នាំ ទូទាំងពិភពលោក ទំនង​កើនឡើង ៥,៩​លីត្រ នៅ​ឆ្នាំ ១៩៩០ ទៅ ៧,៦​លីត្រ នៅ​ឆ្នាំ ២០៣០ ដោយ​មនុស្ស​ពេញវ័យ ពាក់​កណ្ដាល​ពិភពលោក នឹង​ផឹកស្រា ខណៈ​​មនុស្ស​ពេញវ័យ ២៣% នឹង​ផឹកស្រា​យ៉ាងតិច ១ដង/ខែ។

ជាមួយគ្នា​នេះ អ្នកស្រាវជ្រាវក៏ព្រមាន​ថា ស្រានឹង​បន្ដ​ជាកត្ដា​ហានិភ័យ​នាំមុខ​មួយ បង្ក​ជំងឺ​នៅ​ពេល​ខាងមុខ ហើយ​គោលនយោបាយ​មាន​ប្រសិទ្ធភាព ចាំបាច់​អនុវត្តនៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាន​អត្រា​កើនឡើង​អ្នកផឹក​ស្រា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/325135.php

កំណែ​ប្រែបច្ចុប្បន្ន

10/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម