backup og meta

ជឿអត់ អ្នកដើរលឿនៗ រស់បាន​យូរ​ជាង​អ្នកដើរ​យឺតៗ?

ជឿអត់ អ្នកដើរលឿនៗ រស់បាន​យូរ​ជាង​អ្នកដើរ​យឺតៗ?

គ្នាយើងធ្លាប់​សម្គាល់មើលទេ ពេល​យើងដើរក្រុម​ជាមួយ​ពួកម៉ាក មាន​ខ្លះដើរ​យឺតៗ តាម​សឹងមិន​ទាន់​គេ ខ្លះទៀត ដើរលឿន​ដាច់គេ​តែឯង។ បើធ្លាប់ចំណាំរឿងនេះ​ហើយ ជឿអត់ថា អ្នកដើរ​លឿនៗ រស់​បាន​យូរ​ជាង​អ្នកដើរ​យឺតៗ?

ការ​រកឃើញ​នេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Leicester របស់​អង់គ្លេស ដែល​វិភាគ​លើ​ទិន្នន័យ​មនុស្ស ៤៧៤.៩១៩​នាក់ ពី​ឆ្នាំ​២០០៦-២០១៦។ លទ្ធផល បញ្ជាក់​ថា ស្រីៗ ដើរ​លឿនៗ មាន​អាយុ​ជាមធ្យម ពី ៨៦-៨៧​ឆ្នាំ ចំណែក​ប្រុសៗ វិញ មាន​អាយុ​ជាមធ្យម ពី ៨៥-៨៦​ឆ្នាំ។ ផ្ទុយមកវិញ ស្រីៗ ដើរ​យឺតៗ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ រីឯ​ប្រុសៗ មាន​អាយុ​ជាមធ្យម ៦៤​ឆ្នាំ។

លោក Tom Yates សាស្ត្រាចារ្យ​ផ្នែក​សកម្មភាព​រាងកាយ នៅ​សាកលវិទ្យាល័យ Leicester បញ្ជាក់​ថា លទ្ធផល​ការសិក្សា​នេះ ផ្ដល់​ទម្ងន់​បន្ថែម​ទៀតដល់​ការសិក្សា​ពីមុនៗ។ ការសិក្សា​នៅ​ឆ្នាំ​២០១១ ចេញផ្សាយ​លើ American Medical Association បញ្ជាក់​ថា ល្បឿនដើរ ជា​ការព្យាករ​គួរឲ្យ​ទុកចិត្ត​មួយ នៃ​អាយុ​ជាមធ្យម (Life Expectancy)។ ការសិក្សា​មួយ​ទៀត នៅ​ឆ្នាំ​២០១៣ អ្នកស្រាវជ្រាវ​អាមេរិក រកឃើញ​ថា ជំហាន​ដើរពាក់ព័ន្ធ​ទៅ​នឹង​ហានិភ័យ​ទាប នៃ​ជំងឺ​បេះដូង និង​ជួយ​បង្កើន​អាយុ​ជាមធ្យម។ នៅ​ឆ្នាំ​២០១៨ ការសិក្សា​របស់​សាកលវិទ្យាល័យ Sydney ក៏​រកឃើញ​ថា ជំហានដើរ និង​ល្បឿន​ដើរ អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ឆាប់ស្លាប់។

អត្ថបទពាក់ព័ន្ធ៖

លោក​បន្ថែម​ថា លទ្ធផល​នៃ​ការសិក្សា​ចុងក្រោយ​នេះ អាច​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការហាត់ប្រាណ ប្រៀបទៅនឹង​ទម្ងន់​រាងកាយ។ មានន័យ​ថា ទោះអ្នក​លើស​ទម្ងន់​ក៏ដោយ ឲ្យ​តែ​ដើរ​លឿន ក៏អាច​រស់​បាន​យូរ​ជាងអ្នក​ដើរ​យឺតៗ​ដែរ។ លទ្ធផល​រកឃើញ​ខាងលើ​នេះ ក៏ផ្ដល់​ជាមធ្យោបាយ​មួយ​ដល់​វេជ្ជបណ្ឌិត​សម្រាប់​វិភាគ​លើ​សុខភាព​ទូទៅ​របស់​អ្នក​ជំងឺ រួមជាមួយ​នឹង​ការ​ធ្វើ​តេស្ដផ្សេងៗ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7038267/Fast-walkers-live-15-years-longer-dawdlers-study-claims.html

កំណែ​ប្រែបច្ចុប្បន្ន

17/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម