នៅកន្លែងការងារ គ្នាយើងខ្លះចង់អង្គុយជិតម៉ាស៊ីនត្រជាក់ តែខ្លះទៀតអត់ចង់ទេ ព្រោះចាញ់ត្រជាក់។ ការសិក្សាមួយរកឃើញថា ក្នុងបន្ទប់ការងារមានសីតុណ្ហភាពកាន់តែត្រជាក់ ធ្វើឲ្យលទ្ធផលការងារស្រីៗ អត់ល្អនោះទេ។
ការសិក្សាដោយសាកលវិទ្យាល័យ California ខាងត្បូង របស់អាមេរិក រកឃើញថា ស្រីៗធ្វើការមិនបានល្អដូចប្រុសៗទេ នៅក្នុងសីតុណ្ហភាព ១៦ អង្សារសេ ដោយស្រីៗបញ្ចេញសមត្ថភាពផ្នែកនិយាយ (Verbal Task) មិនសូវបានល្អ ដូចនៅ ២២ អង្សារសេទេ។ សម្រាប់ជំនាញគណនា (Maths Skill) ស្រីៗក៏ធ្វើមិនបានល្អដូចប្រុសៗដែរ ទាល់តែសីតុណ្ហភាព ៣២ អង្សារសេ ទើបធ្វើបានល្អ។
លោក Tom Chang សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជំនួញ នៅសាលាធុរកិច្ច Marshall នៃសាកលវិទ្យាល័យ California ខាងត្បូង លើកឡើងថា ស្រីៗចូលចិត្តសីតុណ្ហភាពខាងក្នុងបន្ទប់ ក្ដៅជាងប្រុសៗ។ លោកថា “អ្វីដែលយើងរកឃើញ វាមិនគ្រាន់តែអ្វីដែលអ្នកមានអារម្មណ៍ល្អ ឬមិនល្អនោះទេ ប៉ុន្ដែជាលទ្ធផលការងាររបស់អ្នក លើអ្វីដែលជាបញ្ហា នៅក្នុងបរិបទនៃការគណនា និងនិយាយ…’។
ហេតុអីស្រីៗចូលចិត្តបន្ទប់មានសីតុណ្ហភាពក្តៅជាងប្រុសៗ?
ទី១ ដោយសារប្រុសៗ មានកម្ដៅក្នុងខ្លួនកើតពីសាច់ដុំច្រើនជាងស្រីៗ និងទី២ ដោយសារអត្រា មេតាប៉ូលិសរបស់ប្រុសខ្ពស់ជាងស្រីៗ ២៣% មានន័យថា កម្ដៅក្នុងរាងកាយប្រុសៗវិវត្តលឿនជាងស្រីៗ។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ហេតុផលនេះ ស្រីៗអាចលែងចង់នៅតែផ្ទះមើលកូនទៀតហើយ!
- ស្រីៗធ្វើការយប់ អាចឆាប់អស់រដូវទាំងវ័យក្មេង
ពាក់ព័ន្ធនឹងការរកឃើញនេះ អ្នកស្រាវជ្រាវណែនាំថា ដើម្បីបង្កើនផលិតភាពការងារ នៅកន្លែងការងារមានបុគ្គលិកចម្រុះ (ស្រី-ប្រុស) គួរកំណត់សីតុណ្ហភាពខ្ពស់ជាងស្ដង់ដារបច្ចុប្បន្ន ដោយសម្រាប់ស្រីៗ ២៤,៥ អង្សារសេ ហើយប្រុសៗ ២២ អង្សារសេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]