ជាធម្មតា នៅពេលមានមុខរបួសដោយគ្រោះថ្នាក់ណាមួយ ពេទ្យតែងតែព្យាបាលដោយដេរ ឬប្រើថ្នាំផ្សះ ដើម្បីឲ្យឆាប់ជា។ តិចទៀតការព្យាបាលលើមុខរបួសធំៗ កាន់តែទំនើប និងលែងសូវឈឺដូចដេរ ហើយ ដោយអ៊ីស្រាអែល រកឃើញវិធីសាស្រ្តភ្ជិតមុខរបួស ដោយប្រើកាវវេជ្ជសាស្ត្រ។
វិទ្យាស្ថានបច្ចេកវិទ្យាអ៊ីស្រាអែល (Technion) ប្រកាសវិធីសាស្ត្រព្យាបាលដោយប្រើកាវវេជ្ជសាស្ត្រនេះ កាលពីថ្ងៃទី២៦ ខែឧសភា ២០១៩។
វិធីព្យាបាលមុខរបួសធំៗ ជាធម្មតា តែងតែឈឺចាប់ បន្សល់ភាពភ័យខ្លាចក្រោយការព្យាបាល ហើយជួនកាល កាត់សាច់មុខរបួសចោលទៀត និងចាំបាច់ត្រូវការវេជ្ជបណ្ឌិតមានជំនាញខ្ពស់។ ប៉ុន្ដែការព្យាបាលដោយកាវវេជ្ជសាស្ត្រថ្មីនេះ មានភាពងាយស្រួលជាង ដោយគ្រាន់តែបាញ់កាវមានកម្ដៅក្ដៅល្មម ទៅលើមុខរបួស។ កាវនេះ នឹងរលាយលើមុខរបួស ដើម្បីភ្ជិតជាលិកាដែលបានខូច។
មិនដូចកាវវេជ្ជសាស្ត្រផ្សេងទៀតនោះទេ កាវវេជ្ជសាស្ត្រថ្មីនេះ មានសីតុណ្ហភាពក្តៅល្មម លើសកម្ដៅក្នុងខ្លួនមនុស្សបន្ដិច ដូច្នេះវាមិនបណ្ដាលឲ្យរលាកនោះទេ។ អ្នកវិទ្យាសាស្ត្រ ជឿជាក់ថា វិធីសាស្ត្រថ្មីនេះ នឹងកាត់បន្ថយការព្យាបាលដោយដេរភ្ជិត ដែលបង្កឲ្យមានស្នាម ពន្លឿនការជាសះស្បើយ និងកាត់បន្ថយភាពភ័យខ្លាច ក្រោយការព្យាបាល។
អត្ថបទពាក់ព័ន្ធ៖
- បើអូនៗរបួសដោយសារឆក់ខ្សែភ្លើង ប៉ាម៉ាក់ត្រូវធ្វើម៉េច?
- កាន់តែឡូយហើយ ស្បែករលាក ឬរបួសរ៉ាំរ៉ៃ ឥឡូវមាន វិធីព្យាបាលទំនើបណាស់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]