backup og meta

ប៉ាម៉ាក់ឧស្សាហ៍​ឲ្យ​កូន​ញ៉ាំ Hot Dog ជា​ប្រចាំ ​ពេទ្យ​ថា​ប្រយ័ត្នកើត​មហារីក

ប៉ាម៉ាក់ឧស្សាហ៍​ឲ្យ​កូន​ញ៉ាំ Hot Dog ជា​ប្រចាំ ​ពេទ្យ​ថា​ប្រយ័ត្នកើត​មហារីក

Hot Dog ជា​អាហារពេញនិយម​របស់​អាមេរិក ហើយ​នៅ​ខ្មែរយើង ក៏សម្បូរ​អ្នកញ៉ាំដែរ ជាពិសេស​ក្មេងៗ និង​យុវជន។ តែ​ពេទ្យរកឃើញ​ថា Hot Dog មិនមែន​ជា​អាហារ​ល្អសម្រាប់​ក្មេង​នោះ​ទេ  ហើយដាស់តឿន​ដល់​ឪពុក​ម្ដាយ បើ​ឧស្សាហ៍​បណ្ដោយតាម​កូន​ចេះ​តែ​ទារ ហើយ​ទិញ​ឲ្យ គួរ​ប្រយ័ត្ន។ 

អ្នកជំនាញ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California ខាងត្បូង រកឃើញ​ថា ក្មេងៗញ៉ាំ Hot Dog ច្រើនជាង ១២​ ដើម/ខែ មាន​ហានិភ័យ​ខ្ពស់វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ឈាម (Leukemia)។ ការសិក្សា​នេះបាន​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​អាហារ​នានា និង​ភាព​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាមរបស់​ក្មេងៗ ចាប់តាំង​ពី​កើតរហូត​ដល់​អាយុ ១០​ឆ្នាំ នៅ​តំបន់​ជនបទ Los Angeles ពី​ឆ្នាំ​១៩៨០-១៩៨៧។

ការសិក្សា​មួយ​ទៀតរកឃើញ​ថា ក្មេងៗញ៉ាំ Hot Dog ១-២​ដង/​សប្ដាហ៍ ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ខួរក្បាល។ អ្នកស្រាវ ជ្រាវក៏រកឃើញ​ថា ទារក​ក្នុង​ផ្ទៃ​ម្ដាយដែល​គាត់​ញ៉ាំ Hot Dog លើសពី ២ដើម/សប្ដាហ៍ មាន​ភាព​ប្រឈម​នឹង​ការ​កើត​ដុំសាច់​ក្នុង​ខួរក្បាល។

អត្ថបទពាក់ព័ន្ធ៖

ហេតុអ្វី Hot Dog ប៉ះពាល់​ដល់​សុខភាព​ដូច្នេះ?

Hot Dog ជា​អាហារ​កែច្នៃមាន​សារធាតុ នីត្រាត (Nitrates) បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព។ នីត្រាត ប្រើ​សម្រាប់​បង្ការ កុំ​ឲ្យ​អាហារ​ឆាប់ខូច និង​ជួយ​ពណ៌​សាច់។ អាហារ​កែច្នៃជារួមមាន ​សូដ្យូម នីត្រាត ផូស្វ័រ និង​សារធាតុ​បង្ក​ឲ្យ​ញៀន​ផ្សេងទៀត ដែល​បង្ក​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ខ្សោយ​បេះដូង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Doctors Are Urging You To Stop Feeding Your Children Hot Dogs – Here’s Why

កំណែ​ប្រែបច្ចុប្បន្ន

30/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម