backup og meta

ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ?

ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ?

ចាស់ៗ​ពី​ដើម ចូល​ចិត្ត​ត្រងទឹក​ភ្លៀង​ទុក​ប្រើប្រាស់ ឲ្យតែ​រដូវ​ភ្លៀង​ចូល​មក​ដល់ ត្រៀម​ពាង ត្រៀម​ប៉ោត ទឹក​ឆៅ ក្មេង​ជំនាន់​ឆ្នាំ ៨០ ទើប​ដឹង​ច្បាស់​រឿង​នេះ។ ចុះ​ទឹក​ឆៅ សម្តៅ​លើទឹក​​ធម្មជាតិ​ ទឹក​ហូរ​ចូល​បឹង​ ទឹក​​អណ្តូង​ ដែល​ទទួ​ល​បាន​ពី​ទឹក​ភ្លៀង មិន​ទាន់​បាន​ចម្រោះ ឬ​ដាំ​ឲ្យ​ឆ្អិន​ ដែល​អ្នក​ស្រុក​ស្រែ​ចម្ការ​ចំណាំ​ផឹក មាន​ផល​ប៉ះពាល់​ ឬ​គុណ​ប្រយោជន៍​អីខ្លះ? ​ស្វែង​យល់​ជាមួយ​ “Hello គ្រូពេទ្យ’ ទាំង​អស់​គ្នា។

១- គុណ​សម្បត្តិទឹកឆៅ​

– សម្បូរ​ជាតិ​រ៉ែ៖ ទឹក​ឆៅ​ពី​ធម្មជាតិ “ទឹក​ភ្លៀង’ ​សម្បូរ​ទៅដោយ​សារ​ធាតុ​រ៉ែ​ជា​ច្រើន បើ​ប្រៀប​ទៅ​នឹង​ទឹក​ក្បាល​រ៉ូប៊ីនេ ព្រោះទឹក​ភ្លៀង​នៅ​មាន​សារធាតុ​រ៉ែ​ពី​ធម្មជាតិ ​ពុំ​បាន​ឆ្លង​កាត់​ការ​បន្សុទ្ធ​ ឬ​ត្រូវ​ការ​ដាក់​ថ្នាំ Fluoride នោះទេ។ ថ្នាំ​ Fluoride នេះ​ត្រូវ​បាន​គេ​ប្រើ​បង់​នៅ​ក្នុង​ប្រភព​ទឹក​ញ៉ាំ​ចាប់​តាំង​ពីឆ្នាំ ​១៩៤៥ (នៅ​សហរដ្ឋអាមេរិក)។

– ​មាន​ជាតិ​ក្បុង (Alkaline)៖ ជាតិ​ក្បុង​ ឬ​អាល់កាឡាំង (Alkaline) សម្តៅ​ទៅ​លើកម្រិត pH ខ្ពស់​នៅ​ក្នុង​ទឹក​។ កម្រិត​ pH មាន​ចាប់​ពី​​​ ១-១៤ បង្ហាញ​ពី​​​កម្រិត​ជា​តិ​អាស៊ីដ និងជាតិ​ក្បុង​ក្នុង​​អាហារ ឬ​ទឹក។ កម្រិត pH ត្រឹម​លេខ​៧ ចាត់​ទុកថា​ធម្មតា​​ pH មាន​កម្រិត​ទាប បង្ហាញ​ថា​មាន​ជាតិ​អាស៊ីដខ្លាំង ខណៈ​ pH មាន​កម្រិត​ខ្ពស់​​ មាន​ន័យ​ថា​មាន​ជាតិ​ក្បុង​​​ខ្លាំង​។ ​

កាល​ណា​ទឹក​សម្បូរជាតិ​ក្បុង​ខ្លាំង គឺ​ជួយ​បន្សាប​ជាតិ​អាស៊ីដ​នៅ​ក្នុង​រាង​កាយ ប្រឆាំង​ភាព​ចាស់​ ជួយ​ជំរុញ​​ប្រព័ន្ធ​​ភាព​ស៊ាំ​ក្នុង​រាង​កាយ ​​ប្រឆាំង​ជំងឺ​មហារីក​។ យ៉ាងណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​នៅ​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ​នៅ​ឡើយ។

– មាន​បាក់តេរី​ល្អ​៖ ទឹក​ឆៅ​​ពី​ទឹក​​ភ្លៀង​ធម្មជាតិ ​អាច​មាន​ផ្ទុក​បាក់​តេរី​ល្អ តែ​ក៏អាស្រ័យ​ទៅ​តាម​តំបន់​ផងដែរ ជា​​ឧទាហរណ៍​ទឹក​ភ្លៀង​ធម្មជាតិ​នៅ​ប្រទេស​​អ៊ីស្លង់ ​អាច​ហូប​បាន​ដោយ​សុវត្ថិភាព​ តែ​យ៉ាង​​ណា ​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ តួយ៉ាង​​ប្រទេស​ យ៉េមែន ការផឹកទឹក​ភ្លៀង​ធម្មជាតិ​ ពិត​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ព្រោះ​វាសម្បូរបាក់​តេរី​មិន​ល្អ​។

ទឹកភ្លៀង១

២- គុណវិបត្តិ

​ទន្ទឹម​នឹង​គុណ​សម្បត្តិ​ពីទឹកឆៅ ​ទឹក​ភ្លៀង​ធម្មជាតិ​ វា​ក៏​មាន​គុណវិបត្តិ​ដូច​គ្នា​ ដោយ​ទឹក​ភ្លៀង​ធម្មជាតិ​​មាន​ផ្ទុក​បាក់​តេរី​ វីរុស និង​សមាសធាតុ​គីមី​លាយ​ឡំ​ជា​មួយ​ផង​។

– ទឹក​ភ្លៀង​ធម្មជាតិ​មាន​ដោយ​បាក់តេរី​បង្ក​មេរោគ​៖ ដោយ​គ្មាន​ការ​ចម្រោះ​សម្អាត និង​បន្សុទ្ធ​ត្រឹម​ត្រូវ​​ ទឹក​ភ្លៀង​ធម្មជាតិ​ មាន​ដោយហានិភ័យ​​បង្ក​មេរោគ ប្រកប​ដោយ​គ្រោះ​ថ្នាក់​។ ​មេរោគ​ទាំង​នោះ អាច​បង្ក​ឲ្យ​​​រាក​រូស អាសន្ន​រោគ ឆ្លង​មេរោគ​ក្នុង​ឈាម អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត​ទៀត​ផង។

ការ​សិក្សា​​ ៣ ​ករណីនេះ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ម៉ុងហ្គោលី ឃើញ​ថា ទឹក​ភ្លៀង​ធម្មជាតិ​មាន​ផ្ទុក​បាក់តេរីអ៊ីកូឡាយ (E.Coli) ដែល​បង្ក​ជា​ជំងឺ ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​ការពារ​រាង​កាយ​មនុស្ស​ចុះ​ខ្សោយ។

– ផ្ទុក​សារធាតុ​គីមី៖ ទឹក​ភ្លៀង​ធម្មជាតិ​ អាច​មាន​សមាស​ធាតុ​គីមី​ ដូច​ជា ​អាស៊ីដ​អាសេនិច​ ទង់ដែង​ វិទ្យុសកម្ម ក៏​ដូច​ជា សារធាតុ​គីមី​ពុល​មួយ​​ចំនួន​ទៀត ដូច​​នេះ ​ទឹក​ភ្លៀង​ប្រភេទ​នេះ អាច​បង្ក​ឲ្យ​មនុស្ស​ឈឺ រហូត​ដល់​បាត់​បង់​ជីវិត​ក៏​មាន​។

អត្ថបទពាក់ព័ន្ធ៖

ទឹក​ភ្លៀង​អាច​ថ្លា បរិសុទ្ធ​ ប៉ុន្តែ​វា​​មាន​លាយ​ឡំ​នឹងបាក់តេរី ក៏​ដូច​ជា​សមាសធាតុ​គីមី​មក​ជា​មួយ​ផង​។ អ្នក​ជំនាញ​សុខភាព​​ជា​ច្រើន​ បាន​ណែនាំ​សម្រាប់​អ្នក​ចូលចិត្ត​​ផឹកទឹក​តាម​បែប​ធម្មជាតិ​ ក៏​គួរ​​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ស្តង់​ដារ​​ត្រឹម​ត្រូវ តួ​យ៉ាង​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ គេ​អាច​​​ញែក​​ផលិត​ទឹក​ភ្លៀង​ធម្មជាតិ​បាន​ ដោយ​យក​តែ​គុណ​ប្រយោជន៍​របស់​វា ប៉ុន្តែ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ៕ ​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/raw-water#dangers

កំណែ​ប្រែបច្ចុប្បន្ន

02/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម