backup og meta

កុំ​ចង់​ខ្លាំង! ពេទ្យ​ឯកជន​ថៃ កោរ​អ្នកជំងឺ លើស​ថ្លៃ​កំណត់​ ត្រូវ​រដ្ឋ​ប្ដឹង

កុំ​ចង់​ខ្លាំង! ពេទ្យ​ឯកជន​ថៃ កោរ​អ្នកជំងឺ លើស​ថ្លៃ​កំណត់​ ត្រូវ​រដ្ឋ​ប្ដឹង

នៅ​ស្រុក​ថៃ កុំចេះតែ​ហ៊ាន បើរដ្ឋ​កំណត់​ថ្លៃ​សេវា​ហើយ នៅ​តែប្រឹង​ទារ​ថ្លៃ​លើសទៀត ច្បាស់ជា​ប្រឈម​មុខ​ជាមួយ​ផ្លូវច្បាប់​ហើយ។ ជាក់ស្ដែង នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង​ថៃ ប្ដឹង​មន្ទីរពេទ្យ​ឯកជន​មួយ ហ៊ាន​ទារថ្លៃ​សេវា​ព្យាបាល​ជំងឺ​រាក លើស​ចំនួន​កំណត់។

ការ​ប្ដឹង​នេះ ក្រោយ​ពេទ្យ​ឯកជន​ថៃ ដែល​សុំមិន​បញ្ចេញ​អត្តសញ្ញាណ យក​ថ្លៃសេវា​ព្យាបាល​ជំងឺ​រាក ពី​អ្នក​ជំងឺ ចំនួន ៣ម៉ឺន​​បាត ប្រមាណ​ជិត ១.០០០​ដុល្លារ។ នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ បញ្ជាក់​ថា តម្លៃ​ព្យាបាល ខ្ពស់ជាង​តម្លៃ​កំណត់​យ៉ាងច្រើន ដោយ​ពេទ្យ​ផ្ដល់​ការព្យាបាល និង​សេវាកម្ម​មិន​ចាំបាច់ ដល់​អ្នក​ជំងឺ។

មន្ទីរពេទ្យ​ឯកជន​នេះ កំពុង​ប្រឈម​វិធានការ​ផ្លូវច្បាប់ ដោយ​រំលោភ​លើ​មាត្រា ២៩ នៃ​ច្បាប់​ស្ដីពី​តម្លៃ​នៃ​ទំនិញ និង​សេវាកម្ម។ មាត្រា​នេះ ហាម​មិន​យក​តម្លៃ​ទាប​ពេក ឬ​ច្រើនពេក។ អ្នក​រំលោភ​មាត្រា​នេះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ និង​ពិនិត្យ​ជាប្រាក់ ជិត ៤.៥០០​ដុល្លារ។

នៅ​ប្រទេស​ថៃ នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បាន​បង្ហោះ​តម្លៃ​ថ្នាំ សម្រាប់​អ្នកប្រើប្រាស់ នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ នាយកដ្ឋាន​នេះ គ្រោង​បង្ហោះ​បន្ថែម​ទៀត នូវ​តម្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់ និង​សេវាកម្ម​វេជ្ជសាស្ត្រ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ទៀត នៅ​រយៈពេល ២-៣​ខែ ខាង​មុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1689092/hospital-accused-of-charging-diarrhoea-patient-b30-000

កំណែ​ប្រែបច្ចុប្បន្ន

04/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម