អាហារញ៉ាំរាល់ថ្ងៃ ក្រៅពីជីវជាតិបំប៉ន បើយើងដឹងលម្អិតពីរយៈពេលរលាយរបស់វា គឺកាន់តែល្អ ពិសេសសម្រាប់អ្នកចង់រក្សារាង ឬសម្រកទម្ងន់ ព្រោះពេលយល់ច្បាស់ អាចជួយយើងរើសអាហារមួយណា ដែលសមស្របទៅនឹងម៉ោង ពេលយើងត្រូវបំពេញកិច្ចការ តាមបែបផែនជីវិតរៀងៗខ្លួន។
១- អាហារដែលរលាយលឿន
សម្រាប់អាហាររលាយលឿន បើយើងសម្រេចចិត្តញ៉ាំ នឹងធ្វើឲ្យឆាប់ឃ្លានលឿនដូច ក៏ព្រោះប្រភេទអាហារទាំងនោះផ្តល់កម្លាំង ឬថាមពលបានលឿន ឬអាចហៅម្យ៉ាងទៀតថា បន្ថែមជាតិគ្លុយកូស (ស្ករបម្លែងពីអាហារទៅជាថាមពល) កើនឡើងលឿន។ ដូចនេះ គឺល្អសម្រាប់យើង ដែលត្រូវយកថាមពលបំពេញកិច្ចការងារ តែបើករណីមិនប្រើប្រាស់វិញ ថាមពលទាំងនោះនឹងកកបង្កឲ្យឲ្យយើងធាត់មិនខាន ខណៈអាហាររលាយក្នុងក្រពះលឿនមានដូចជា៖
– ទឹក៖ ប្រើពេលភ្លាមៗ (ចូលដល់ពោះវៀនភ្លាមៗ)
– ទឹកបន្លែ ឬទឹកផ្លែឈើស្រស់៖ ប្រើពេលពី ១៥-២០ នាទី
– បន្លែឆៅ (អន្លក់) ៖ ប្រើពេលពី ៣០-៤០ នាទី
– បន្លែឆ្អិន៖ ប្រើពេល ៤០នាទី
– សាច់ត្រី៖ ប្រើពេល ៤៥-៦០ នាទី
– សាឡាត់ឆាត្រឡប់ជាមួយប្រេងបន្លែ៖ ប្រើពេល ១ម៉ោង
២- អាហារដែលរលាយយូរ
អាហារដែលត្រូវការពេលរលាយយូរ ឬប្រើពេលយូរ ជំរុញឲ្យជាតិស្ករក្នុងរាងកាយកើនឡើងច្រើន តែសន្សឹមៗ ជួយថាមពលមានតុល្យភាពល្អ។ តែបើរើសយកអាហារទាំងនេះ ត្រូវប្រាកដថា មានពេលខ្លះឲ្យរាងកាយយើងសម្រាក (បែបលំហែ) ព្រោះប្រព័ន្ធរំលាយអាហារ ត្រូវការពេលធ្វើការ ដូចនេះរាងកាយនឹងធ្វើឲ្យយើងមានអារម្មណ៍ពិបាក (ហល់) បន្តិច។
– បន្លែប្រភេទមើមមានជាតិម្សៅ (ពពួកដំឡូង)៖ ប្រើពេលពី ១១០-១២០ នាទី
– គ្រាប់ធញ្ញជាតិ (បាយ ពោត)៖ ប្រើពេល ២ម៉ោង
– សាច់មាន់៖ ប្រើពេលពី ១១០-១២០ នាទី
– សាច់គោ៖ ប្រើពេល ៣ម៉ោង
– សាច់ជ្រូក៖ ប្រើពេល ៥ម៉ោង
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]