backup og meta

កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ

កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ

មហារីក ជាជំងឺ​សាហាវ បើ​កើតហើយ មាន​ប្រភេទ​ខ្លះអាច​ព្យាបាល​ជាសះស្បើយ ខ្លះទៀត អត់​នោះទេ។ វិធី​ព្យាបាល ក៏មាន​ច្រើនដែរ ដូចជា​វះកាត់ ចាក់ថ្នាំ លេប​ថ្នាំ​គីមី និង​ប្រើ​កាំរស្មី​ព្យាបាល​ជាដើម។ ថ្មីៗ​នេះ អូស្ត្រាលីប្រើ​ពន្លឺ​ភ្លើង ពិសោធ​ការព្យាបាល​មហារីកបាន​ដោយជោគជ័យ។

ក្រុម​អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson និង​សាកលវិទ្យាល័យ Swinburne របស់​អូស្ត្រាលី បញ្ជាក់​ថា វិធី​ព្យាបាល​ថ្មីនេះ អាច​ធ្វើ​ឲ្យ​វិធី​ព្យាបាល​តាម​ការ​វះកាត់ រួមផ្សំ​នឹង​ការ​លេប​ថ្នាំ និង​ចាក់​ថ្នាំ ទៅ​ជា​ហួស​សម័យ។

អ្នកស្រាវជ្រាវ ​ពិសោធ​វិធី​ព្យាបាល​ថ្មី ដោយ​ប្រើ​ថ្នាំ IXV-PO2 និង​ពន្លឺ​ភ្លើង ដើម្បី​សម្លាប់​កោសិកា​មហារីក​ក្រពេញ​អូវែ នៅ​ក្នុង​កូន​ចាន​ពិសោធន៍។ នៅពេល​អ្នកវិទ្យាសាស្ត្រ យក​កោសិកា​មហារីកទៅ​ដាក់​ជិត​ពន្លឺ​ភ្លើង​ក្នុង​រយៈចម្ងាយ​ជាក់លាក់​មួយ ថ្នាំ IXV-PO2 ក្លាយជា​សារធាតុ​បំផ្លាញ​កោសិកា​មហារីក។

លោក Andrew Stephens អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson បញ្ជាក់​ថា “យើង​ពិសោធ​ជាច្រើន​លើក នៅ​ក្នុង​មន្ទីរពិសោធន៍ ហើយ​វាពិតជា​មាន​ប្រសិទ្ធភាព ក្នុង​ការ​សម្លាប់​កោសិកា​ដុំសាច់​មហារីក…”។ ផ្ទុយ​ការ​វិធី​ព្យាបាល​មុនៗ ការ​ប្រើ​ ថ្នាំ IXV-PO2 មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​នៅ​ដាច់តែ​ឯង ក្នុង​បន្ទប់ងងឹត​​រយៈពេល​ច្រើន​សប្ដាហ៍ ឬច្រើន​ខែ​នោះទេ ក្រោយ​ការព្យាបាល។

អត្ថបទពាក់ព័ន្ធ៖

ចំណែក​នៅ​សាកលវិទ្យាល័យ Swinburne អ្នកវិទ្យាសាស្ត្រ Mats Isakso បាន​បង្កើត​រ៉ូបូត​មួយ ដែល​អាច​ប្រើ​ពន្លឺភ្លើង ដើម្បី​ព្យាបាល​របួស​ជាលិកា និង​ការ​ឈឺចាប់​រ៉ាំរ៉ៃ។ រ៉ូបូត កំណត់​ការ​រលាក​ក្នុង​រាងកាយ បន្ទាប់​មក​ប្រើ​ឡាស៊ែរ បាញ់​ទៅ​លើ​ចំណុច​រលាក​រយៈពេល ៦​នាទី​ម្ដង ដោយ​រយៈពេលសរុប ៣០​នាទី ដើម្បី​គ្រប់គ្រង​ការ​ឈឺចាប់ និង​កាត់បន្ថយ​ការរលាក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-06/09/c_138128758.htm

កំណែ​ប្រែបច្ចុប្បន្ន

11/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម