គ្នាយើង ប្រហែលមានអ្នកខ្លះចូលចិត្តគេងបិទភ្លើង បើមិនបិទឲ្យងងឹតទេគេងអត់លក់។ ខ្លះទៀត ចូលចិត្តគេងបើកភ្លើងភ្លឺពេញបន្ទប់ ឬបើកអំពូលភ្លើងក្រហមតូចមួយ តែការសិក្សា រកឃើញថា គេងបើកភ្លើងធ្វើឲ្យស្រីៗឡើងគីឡូ។
គេងបើកភ្លើង ឬមានពន្លឺភ្លើងទូរទស្សន៍ នៅក្នុងបន្ទប់ ពាក់ព័ន្ធនឹងការធ្វើឲ្យស្រីៗ ឡើង ៥គីឡូក្រាម ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើតាមការសិក្សា ចេញផ្សាយលើ CNN ដោយវិភាគលើទិន្នន័យស្រីៗ ៤៣.៧២២ នាក់ អាយុពី ៣៥-៧៤ ឆ្នាំ នៅអាមេរិក។
ស្រីៗ ទាំងនោះ បានរៀបរាប់ពីទម្លាប់គេង ដោយបែងចែកជា ៤ ប្រភេទ គឺគេងបិទភ្លើង គេងបើកភ្លើងតិចៗក្នុងបន្ទប់ គេងដោយមានពន្លឺភ្លើងខាងក្រៅបន្ទប់ចាំងចូលមកខាងក្នុង និងគេងដោយមានពន្លឺភ្លើងអំពូល ឬទូរទស្សន៍ក្នុងបន្ទប់។ អ្នកស្រាវជ្រាវ តាមដានលើការសិក្សានេះ រយៈពេល ៥ ឆ្នាំ។
ក្នុងនោះ អ្នកស្រាវជ្រាវ រកឃើញថា ស្រីៗ ដែលគេងដោយមានពន្លឺភ្លើងអំពូល ឬទូរទស្សន៍ ក្នុងបន្ទប់ ពាក់ព័ន្ធនឹងការឡើងទម្ងន់ ៥ គីឡូក្រាម។ ជាងនេះទៅទៀត ការសិក្សារកឃើញថា បន្ទប់មានពន្លឺភ្លើងកាន់តែខ្លាំង ពាក់ព័ន្ធការធ្វើឲ្យឡើងទម្ងន់កាន់តែច្រើនផងដែរ។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]