ក្នុងក្លឹបកម្សាន្ត សំឡេងតន្ត្រី ក៏ខ្លាំង ហើយពន្លឺភ្លើង បាញ់ចុះឡើង ក៏ញាប់ទៀត អាចធ្វើឲ្យគ្នាយើងខ្លះ សប្បាយ និងចូលចិត្ត តែក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ ជាក់ស្ដែង អ្នកស្រាវជ្រាវហូឡង់ ព្រមានថា ពន្លឺភ្លើងក្នុងក្លឹប ឬការប្រគំតន្ត្រី អាចធ្វើឲ្យយើងប្រកាច់បាន។
អ្នកស្រាវជ្រាវហូឡង់ ប្រើទិន្នន័យពីក្រុមហ៊ុនផ្ដល់សេវាកម្មវេជ្ជសាស្ត្រ ក្នុងការកម្សាន្តដែលមានប្រគំតន្រ្តី ដើម្បីសិក្សារកតួលេខអ្នកចូលរួមក្នុងកម្មវិធី ទទួលការព្យាបាលបញ្ហាប្រកាច់។ អ្នកស្រាវជ្រាវ ពិនិត្យលើទិន្នន័យ នៃពិធីប្រគំតន្ត្រី ចំនួន ២៨ ក្នុងប្រទេសហូឡង់ នៅឆ្នាំ២០១៥ ដោយមានអ្នកចូលរូមសរុបប្រមាណ ៤០ម៉ឺននាក់។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បានបែងចែកតួលេខអ្នកចូលរួម ហើយទទួលការព្យាបាលអការៈប្រកាច់ ជា ២ប្រភេទ គឺតួលេខអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលថ្ងៃ និងតួលេខអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលយប់ ដែលមានពន្លឺភ្លើងប្រើខ្លាំង។
លទ្ធផល រកឃើញថា តួលេខអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលថ្ងៃ មានចំនួន ៩នាក់ ចំណែកអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលយប់ មាន ៣០នាក់។ នេះមានន័យថា អត្រាអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលយប់ ឬក្នុងក្លឹបដែលមានពន្លឺភ្លើងខ្លាំង លើសអត្រាអ្នកទទួលការព្យាបាលអាការៈប្រកាច់ពេលថ្ងៃ ចំនួន ៣ដង។
អត្ថបទពាក់ព័ន្ធ៖ អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
អ្នកស្រាវជ្រាវ បានអំពាវនាវដល់អ្នករៀបចំនៅតាមការប្រគំតន្ត្រី ឬនៅតាមក្លឹបកម្សាន្ត គួរប្រាប់អ្នកចូលរួមពីផលប៉ះពាល់នៃពន្លឺភ្លើង ជាពិសេសអ្នកមានជំងឺប្រកាច់។
[embed-health-tool-bmi]