backup og meta

បារាំង ជា​ប្រទេស​មាន​ការ​ទុកចិត្ត​លើ​វ៉ាក់សាំង ទាប​បំផុត​នៅ​លើ​ពិភពលោក

វ៉ាក់សាំង មាន​ច្រើន​ប្រភេទ​ណាស់ ហើយ ជាទូទៅ ត្រូវ​ចាក់​បញ្ចូល ឬ​បន្ដក់​តាម​មាត់​ទារក ដើម្បី​បង្ការ​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ នៅពេល​ធំឡើង។ ប៉ុន្ដែ​តាមការ​ស្ទង់មតិ​មួយ បង្ហាញ​ថា បារាំង ជាប្រទេស​មាន​ការទុកចិត្ត​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​នានា ទាប​បំផុត​នៅ​លើ​ពិភពលោក។

ពលរដ្ឋ​បារាំង ១/៣ មិន​យល់ស្រប​ថា វ៉ាក់សាំង​មាន​សុវត្ថិភាពទេ។ នេះបើតាម​ការ​ស្ទង់មតិ​លើ​មនុស្ស​ជាង ១៤​ម៉ឺន​នាក់ ក្នុង​ប្រទេស​ចំនួន ១៤៤។ លទ្ធផល រកឃើញ​ថា ប្រទេស​ចំណូល​ខ្ពស់ មាន​ទំនុកចិត្ត​ទាប​លើ​វ៉ាក់សាំង ហើយ​ជាលទ្ធផល វាពាក់ព័ន្ធ​នឹង​ការកើនឡើង​ចលនា​ប្រឆាំង​នឹង​វ៉ាក់សាំង ដែល​មនុស្ស​លែងជឿ​លើ​សារៈប្រយោជន៍​វ៉ាក់សាំង ឬ​អះអាង​ថា ការ​ចាក់វ៉ាក់សាំង មាន​គ្រោះថ្នាក់។

យោងតាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ក្មេងៗ​ប្រមាណ ១៦៩​លាន​នាក់ ពុំបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល ចាប់តាំង​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៧។

តាមរយៈ​ការស្ទង់​មតិដដែល អ្នកចូលរួម ៧៩% យល់ស្រប​ថា វ៉ាក់សាំង​មាន​សុវត្ថិភាព ហើយ ៨៤% ជឿថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព។ ប៉ុន្ដែ ការ​ទុកចិត្ត​ទៅ​លើ​វ៉ាក់សាំង នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ត្រឹម ២២% ប៉ុណ្ណោះ ទាំង​ការ​ជឿថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.ctvnews.ca/health/france-has-lowest-levels-of-trust-in-vaccines-globally-poll-1.4472751

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 19/06/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម