backup og meta

វះកាត់​ទាំងគ្មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកជំងឺនឹង​រង​ផល​ពិបាកកាន់តែច្រើន

វះកាត់ ជាមធ្យោបាយ​មួយ សម្រាប់​សម្រាប់ព្យាបាល​ជំងឺ​នានា ហើយ​មធ្យោបាយ​ព្យាបាល​បែបនេះ ទាមទារ​ពេទ្យជំនាញ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បើមិនដូច្នេះទេ នឹង​បង្ក​គ្រោះថ្នាក់ ​ផលវិបាក​​ថ្ងៃ​ក្រោយ ខណៈ​ការសិក្សា​របស់​អាមេរិក ពេទ្យ​វះកាត់​គ្មាន​វិជ្ជាជីវៈ បន្សល់​ផលវិបាក​ជាច្រើន​ដល់​អ្នក​ជំងឺ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​ពិនិត្យ​លើ​ទិន្នន័យ​អ្នកជំងឺ ១៣.៥០០​នាក់ ដែល​វះកាត់​ដោយ​ពេទ្យ ២០២​នាក់ នៅ​អាមេរិក ចន្លោះ​ឆ្នាំ​២០១២-២០១៦​រក​ឃើញ​ថា​ អ្នកជំងឺ ​វះកាត់​ជាមួយ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ ជួប​ផលវិបាក​ជាច្រើន ដូចជា ការ​ឆ្លងមេរោគ​តាម​មុខ​របួស កំណក​ឈាម ខ្សោយ​តម្រងនោម គាំងបេះដូង ប្រឈម​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និងជំងឺ​រលាកសួត។ ការសិក្សា​នេះ ចេញផ្សាយ​លើ​ កាសែត​វេជ្ជសាស្ត្រ Webmd

បើ​ធៀប​ជាមួយ​អ្នកជំងឺ​វះកាត់​ដោយ​ពេទ្យ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ត្រូវគេ​​រាយការណ៍​ថា ផល​វិបាក​ គឺ​ទាប​ជាការ​វះកាត់​ជាមួយ​ពេះ​គ្មាន​វិជ្ជាជីវៈ ពី ១-៣ ដង ​ប្រឈម​នឹង​ផលវិបាកត្រឹម ១៨% ខណៈ​អ្នក​ជំងឺ​ វះកាត់​ជាមួយ​ពេទ្យ​មាន​វិជ្ជាជីវៈ ៤​ ដង​ឡើង​ទៅ ប្រឈម​នឹង​ផលវិបាក ៣២ ភាគរយ។ ក្នុង​ការ​សិក្សា​នេះ​ដូច​គ្នា ពេទ្យវះកាត់ជាបុរស ត្រូវ​គេ​រក​ឃើញ​ថា ធ្វើ​ការ​ដោយ​គ្មាន​វិជ្ជា​ជីរៈ ច្រើន​ជាង​ពេទ្យ​ជា​ស្ត្រី។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/a-to-z-guides/news/20190620/unprofessional-surgeons-cases-have-worse-results

កំណែ​ប្រែបច្ចុប្បន្ន

22/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 22/06/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម