backup og meta

វៀតណាម​ ប្ដេជ្ញាសម្រេចមហច្ឆិតាប្រព័ន្ធមន្ទីរពេទ្យវៃ​ឆ្លាត ៩០%​ ឲ្យបានត្រឹម​​ ២០២៥​

ប្រទេស​វៀត​ណាម នឹង​សម្រេច​គោលដៅ​​ ដោយ​អភិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា​​​​វេជ្ជសាស្រ្ត​ សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ខ្លួន​​​ឲ្យ​បាន​ប្រមាណ​៩០% នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥។

​តាម​ក្រសួង​សុខាភិបាល​វៀតណាម ទិស​ដៅ​ខាង​លើ ត្រូវ​​បាន​អាជ្ញាធរ​វៀត​ណាម​កំពុង​រៀប​ចំ​បណ្តើរ​ៗ តួ​យ៉ាង ការ​ធ្វើ​កំណត់​ហេតុ​ឯកសារ​សុខភាព​​តាម​បែប​ឌីជីថល សម្រាប់​ប្រជាជន​វៀតណាម​ នឹង​អនុវត្ត​ចាប់​ពី​ខែ​កក្កដា​​ខាង​មុខ​នេះ ដែល​ជា​ឧទាហរណ៍​មួយ​ផ្នែក​នៃ​កម្មវិធី​មន្ទីរ​វៃ​ឆ្លាត (Smart Hospital) ​។

​​នា​ឱកាស សិក្ខាសាលា នៃ​ការ​ធ្វើ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល នា​ក្រុង​​ហូជីមិញ លោក​ Trần Quý Tường ប្រធាន​នាយកដ្ឋាន​​ព័ត៌មាន​វិទ្យា​ នៃ​​ក្រសួង​សុខាភិបាល​​វៀតណាម បាន​ថ្លែង​ថា ក្រុម​ការងារ​របស់​ ក្រសួង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​លើ​វិស័យ​តាំង​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ។ ហើយ​ Software ឬ​កម្មវិធី​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​នោះ ​បាន​យក​ទិន្នន័យ​ពី​ផ្នែក​សន្តិសុខ​​សង្គម​មក​ប្រើ​​ ដែល​រាប់​ទាំង​ព័ត៌មាន​សុខភាព​របស់​ប្រជាជន​សម្រាប់​​ជួយ​សម្រួល​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​។

ជា​មួយ​គ្នា​នេះ លោក Nguyễn Trường Sơn រដ្ឋ​លេខា​ធិការ​ ក្រសួង​សុខាភិបាល​វៀតណាម​ក៏​ឲ្យ​ដឹង​ដែរ​ថា ឆាប់​ៗ​ខាង​មុខ​នេះ ប្រជាជន​វៀត​ណាម​គ្រប់​គ្នា នឹង​មាន​ប្រវត្តិ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល​ ហើយ​ធ្វើ​ដូច​នេះ​ នឹង​ជួយ​សម្រួល​ការងារ​​គ្រូ​ពេទ្យ ​ជួយ​ប្រឹក្សា ជួយ​ព្យាបាល​អ្នក​ជំងឺ​​បាន​យ៉ាង​រលូន តាម​ប្រព័ន្ធ​កម្មវិធី​បែប​ថ្មី​នេះ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://vietnamnews.vn/society/521511/electronic-medical-records-to-be-adopted-nationwide-next-month.html#Y2xXXedxjYlBuSMu.97

កំណែ​ប្រែបច្ចុប្បន្ន

23/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ មាន រតនា បាន​ធ្វើ​បច្ចុប្បន្នភាព 23/06/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម